វត្ថុពិព័រណ៍ជើងទីមួយនៃពិព័រណ៍ចិន-អាស៊ីខាងត្បូង បានចូលដល់មណ្ឌលពិព័រណ៍នៃប្រទេសចិន

2018-05-30 14:20:04 |ប្រភព:ដេលីយូណាន

  វេលាម៉ោង ១០ ថ្ងៃទី ២៩ ខែឧសភា  វត្ថុពិព័រណ៍ជើងទីមួយនៃពិព័រណ៍ចិន-អាស៊ីខាងត្បូង​ឆ្នាំនេះបានចូលដល់មណ្ឌលពិព័រណ៍អន្តរជាតិទានឆឺ(Dianchi)គុនមីញ(Kunming)នៃប្រទេស​ចិន។  វត្ថុពិព័រណ៍ចំនួនលើកនេះមកពីប្រទេសឥណ្ឌានិងប៉ាគីស្ថាន    ក្នុងវត្ថុពិព័រណ៍ទាំងនេះ​ភាគច្រើនជាវត្ថុសិល្បៈចម្លាក់ឈើគ្រឿងសង្ហារិមឈើ  វត្ថុសិល្បៈធ្វើពីស្ពាន់វត្ថុសិល្បៈចម្លាក់​ថ្ម​ជាដើម។សរុបចំនួន ២៦៣៣គ្រឿងមានតម្លៃស្មើ ៤៥២០៥.៧ដុល្លា  ទម្ងន់៩៨៣២១៥.៥ គីឡូ  ស្មើនឹងទំហំកុងតឺន័រស្តង់ដារចំនួន ១៤ គ្រឿង។

អ្នកសារព័ត៌មាន៖ លាវសឺយូ (LIUZIYU)ហួនជឺឈ័ន(HUANGZHECHUN)

អ្នកនិពន្ធ៖ លីហ្សា