ប្រជាជនភូមិយីនគឺខេត្តយូណានដែលឆ្លងកាត់ទន្លេដោយខ្សែរ៉កនឹងអាចដើរតាមស្ពានឆ្លងទន្លេធំបានហើយ

2018-05-31 16:06:36 |ប្រភព:云南网

  ភូមិយីងគឺ(Yingge)ឃុំមៅស៊ូ(Maozu)ស្រុកឆៅចា(Qiaojia)ទីក្រុងចៅធុង(Zhaotong)ខេត្តយូ ណាន(Yunnan)នៅចំមុខភូមិនេះមានភ្នំធំហើយខ្ពស់មួយឈ្មោះថាភ្នំដាលាំង(Daliang)ជើងភ្នំហូរកាត់ទន្លេធំមូយឈ្មោះ ទន្លេជីនសា(Jinsha)(មួយផ្នែកផ្សេងទៀតគឺជាទន្លេយ៉ាងសេ្ស)។  ដោយសារគ្មានផ្លូវថ្នល់អាចឆ្លងកាត់បាន  ប្រជាជនក្នុងភូមិចំនួន ២០០០ នាក់ចេញចូលភូមិ​សុទ្ធតែត្រូវរំកិលតាមខ្សែរ៉ក(ខ្សែរ៉កគឺសរសៃដែកថៃបត្រូវគេចងពីច្រាំង​មួយ​ទៅកាន់ច្រាំងមួយទៀត)។ ចាប់តាំងពី ខែមករា ឆ្នាំ ២០១៦មក  គម្រោងកែប្រែខ្សែរ៉ក​ទៅជា​ស្ពាននៅកន្លែងនេះបានបើកដំណើរការជាផ្លូវការ។  នាថ្ងៃទី ៣០ ខែឧសភា ឆ្នាំនេះ  ផ្ទៃស្ពាន​ដែលឆ្លងកាត់ច្រាំងទាំងពីរនៃទន្លេជីនសាបានតភ្ជាប់គ្នា  ហើយគេប៉ាន់ប្រមាណថានៅចុងខែ​មិថុនាឆ្នាំនេះនឹងអាចសម្រេចការដំណើរការជាផ្លូវការ។

  យោងតាមដំណឹងបានឱ្យដឹងថា  ចម្ងាយបញ្ឈរពីស្ពាននេះទៅទន្លេមានប្រហែលជា ២០០ ម៉ែត្រ  កម្មវិធីផ្លាស់ប្តូរខ្សែរ៉កសរសៃដែកថែបទៅជាស្ពាន  មានប្រវែងសរុប ៨.៧៩ គ.ម.  ស្ពានធំទន្លេជីនសាជាស្ថាបត្យកម្មដ៏សំខាន់  ដែលប្រវែងសរុបជាង៣៨៥.២ ម៉ែត្រ  ទទឹងនៃផ្ទៃស្ពានមាន៩ ម៉ែត្រ។ 

   ក្រោយពីកម្មវិធីនេះកសាងរួចអាចសម្រេចបើកដំណើរចរាចរណ៍ដោយតាមផ្លូវឡានទាំងពីរទិសទ្វេបាន  នឹងបញ្ចប់ប្រវត្តដែលប្រជាជនក្រីក្រនៅទីនោះចេញចូលដោយតាមខ្សែរ៉កសរសៃដែកថែប។  ពីសរសៃល្អិតៗដល់ស្ពានធំៗឥឡូវនេះ   ស្ពាននេះបានក្លាយទៅជាស្ពានមួយដែលនឹងកែប្រែវាសនានៃប្រជាជននៅទីនោះ។  ពេលក្រោយ ភូមិយីងគឺនឹងត្រូវបានកែឆ្នៃជាឃុំទេសចរណ៍  ខ្សែរ៉កសរសៃដែកថែបនឹងក្លាយទៅជាកម្មវិធីពិសោធន៍ទេសចរណ៍មួយត្រូវបានគេរក្សាទុក៕

អ្នកសារព័ត៌មាន៖ ស្យូង ឆាំង (XIONGQIANG)

ប្រភពរូបថត៖ យ៉ាន ខឺរេន (YANKEREN)

អ្នកនិពន្ធ៖ លីហ្សា