ការកសាងផ្លូវដែកមីមឹងបានបើកដំណើរការ ពីទីក្រុងគុនមីញឆ្ពោះទៅទីក្រុងមឹងសឺដោយចំណាយរយៈពេលតែ ២ ម៉ោងពេល

2018-05-31 16:15:38 |ប្រភព:yunnangateway

  នាព្រឹកថ្ងៃទី ៣០ ខែឧសភា  ការកសាងផ្លូវដែកមីមឹង(Mimeng)  ដែលតភ្ជាប់ពីទីក្រុងមីលឺ(Mile)ដល់ទីក្រុងមឹងសឺ(Mengzi)នៃមណ្ឌលស្វយ័តជនជាតិយី(Yi)ជនជាតិហានី(Hani)ហុងហឺ(Honghe)ខេត្តយូណាន(Yunnan)បានបើកដំណើរការជាផ្លូវការ។

  ខ្សែផ្លូវដែកនេះមានប្រវែងប្រហែល ១០៧ គ.ម.  ផ្លូវនេះអាចទ្រទ្រង់ល្បឿន២៥០ គ.មក្នុងមួយម៉ោង។  មានស្ថានីយចំណតរថភ្លើងចំនួន ៤  ស្ពានចំនួន ៤៦  និងផ្លូវរូងក្រោមដីសរុបចំនួន ១១  តាមបណ្តោយផ្លូវដែកនេះ   ប្រវែងស្ពាននិងផ្លូវរូងក្រោមដីស្មើនឹងប្រវែងផ្លូវដែកទាំងមូលចំនួន៤៥.០៩%។ 

  ផ្លូវដែកមីមឹងជាច្រកនិងផ្នែកជាសំខាន់សម្រាប់តំបន់និរតីនៃប្រទេសចិនសម្រាប់​ទៅកាន់ប្រទេស​វៀតណាមនិងបណ្តាប្រទេសនានាក្នុងតំបន់អាស៊ាន  ដែលមានអត្ថប្រយោជន៍សម្រាប់​ឱ្យខេត្ត​យូណានបានចូលរួមចំណែកក្នុងការកសាងនៃ“ខ្សែក្រវាត់មួយនិងផ្លូវមួយ”៕

អ្នកសារព័ត៌មាន៖ លី ហឹងឆាំង(LIHENGQIANG)

ប្រភពរូបថត៖ យ៉ាង សឺស័ាន (YANGZIXUAN)

អ្នកសារព័ត៌មាន៖ លីហ្សា