ផ្សិតព្រៃយូណានបាននាំចូលទីផ្សារ

2018-06-01 16:53:10 |ប្រភព:云南网

  នៅតំបន់លក់ដូរផ្សិតព្រៃដែលបើកជាថ្មីក្នុងផ្សារលក់ដូរផលិតផលកសិកម្មជាន់ស៊ីន(Zhuanxin)នៅទីក្រុងគុន មីញ(Kunming)ខេត្តយូណាន(Yunnan)មានផ្សិតព្រៃ​នាំចូល​មកកាន់ទីផ្សារដែលបានទាក់ទាញប្រជាជនក្នុងក្រុងជាច្រើនមកសួរតម្លៃនិងទិញផ្សិតនេះ។  ប៉ុន្មានថ្ងៃកន្លង​មកនេះ  ដោយសាររដូវវស្សាបានមកដល់  ដូច្នេះផ្សិតព្រៃនៅតំបន់នានា​បានចាប់ផ្តើម​នាំចូល​ទីផ្សារ។  ដោយសារបរិមាណផ្សិតព្រៃក្នុងទីផ្សារមិនសូវច្រើននោះ  តម្លៃផ្សិតព្រៃបច្ចុប្បន្ន​គឺនៅតែមានតម្លៃខ្ពស់។

  ខេត្តយូណានត្រូវបានគេដាក់រហស្ស​នាមថាជា“នគរផ្សិតព្រៃ”ប្រភេទ​និង​បរិមាណ​ផលិតដោយធម្មជាតិនៃផ្សិតព្រៃគឺស្ថិតនៅលេខមួយទូទាំងប្រទេស។ ឥឡូវនេះ  ផលិតផលសរុបនៃផ្សិតព្រៃ​ប្រចាំឆ្នាំមាន​ចំនួន៥០-៦០រយលានយ័ន  ទំហំពាណិជ្ជកម្មប្រចាំឆ្នាំមានចំនួន១៥០-២០០ពាន់តោន  បរិមាណនាំចេញប្រចាំឆ្នាំចំនួន១០ពាន់តោនដែលផ្តល់​រូបិយប័ណ្ណ​បរទេស​ជិត ១ រយលានដុល្លារដែលបានលក់ក្នុងតំបន់និងទៅបរទេសចំនួនជាង ៤០ នៅទូទាំងពិភពលោក។

អ្នកសារព័ត៌មាន៖ យ៉ាង ចេន (YANGZHENG)

អ្នកនិពន្ធ៖ លីហ្សា