សារមន្ទីរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាប្រទេសចិននឹងទៅកាន់ប្រទេសកម្ពុជាដើម្បីធ្វើការពិព័រណ៍ចល័ត

2018-06-04 17:57:12 |ប្រភព:Xinhua

  កាលពីថ្ងៃទី ២ ខែមិថុនា  សារមន្ទីរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាប្រទេសចិនសហការណ៍ជាមួយសហភាពសហព័ន្ធ​យុវជនប្រទេសកម្ពុជាបានចុះហត្ថលេខានៅលិខិតក្នុងចេតនាសម្រាប់កិច្ច​សហប្រតិបត្តិការនៅទីក្រុងគុនមីញ(Kunming)ខេត្តយូណាន(Yunnan)ដែលបានកំណត់ថា  សារមន្ទីរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាប្រទេសចិននឹងចាប់ផ្តើមធ្វើការពិព័រណ៍ចល័តក្នុងប្រទេសកម្ពុជានៅខែតុលាឆ្នាំនេះ។

  សារមន្ទីរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាប្រទេសចិនបើកដំណើរការការងារនៃសារមន្ទីរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាប្រទេសចិនចល័ត “ខ្សែក្រវាត់មួយនិងផ្លូវមួយ” គឺ តាមរយៈវិធីសាស្រ្តពិព័រណ៍ដោយចល័ត  សម្រាប់ បញ្ជ្រាបធនធានចំណេះដឹងវិទ្យាសាស្ត្រផ្សព្វផ្សាយទៅកាន់ប្រទេសខ្លះដែលនៅតាម “ខ្សែក្រវាត់មួយនិងផ្លូវមួយ” ឬប្រទេសអភិវឌ្ឍដែលមានតម្រូវការ  ដើម្បីជំរុញឱ្យបញ្ជ្រាបធនធានចំណេះដឹងវិទ្យាសាស្ត្រចល័តក្នុងការកសាងរួម និងចែករំលែករួមនៅទូទាំងពិភពលោកបាន។

  លោក យីន ហោ (YINHAO)នាយកនៃសារមន្ទីរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាប្រទេសចិនបានណែនាំថា  ដើម្បីផ្តល់សេវាកម្មកាន់តែល្អឱ្យប្រជាជនកម្ពុជា  ចំពោះអត្ថន័យពិព័រណ៍សារមន្ទីរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាប្រទេសចិនបានជ្រើសរើសដោយហ្មត់ចត់នូវ គ្រឿងពិព័រណ៍ជាង ៦០ គ្រឿង  ដែលគ្រឿងពិព័រណ៍ទាំងអស់នេះ  បានទទួលស្វាគមន៍យ៉ាងខ្លាំងបំផុតពីប្រជាជនចិន  លទ្ធផលពិព័រណ៍ដ៏ល្អ  នៃលក្ខណៈអនុវត្តយ៉ាងខ្លាំង  គ្រ​បដណ្តប់វិស័យជាច្រើន  ក៏ដូចជា វិទ្យាសាស្ត្រមូលដ្ឋាន  វិទ្យាសាស្ត្រជីវិត បច្ចេកទេសនិងព័ត៌មានវិទ្យា(IT)សុខភាពមនុស្សជាដើម   រួមបញ្ចូលជាមួយនូវ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាទំនើបៗដូចជាការបោះពុម្ព 3D មនុស្សយន្តវៃឆ្លាត  ទូរទស្សន៍ 3D មើលដោយភ្នែកទទេ ជាដើម។

អ្នកសារព័ត៌មាន៖ យេ រ៉ានរ៉ាន(YUE RANRAN)

អ្នកនិពន្ធ៖ លីហ្សា