“រថយន្តសុខភាពល្បឿនលឿន”បើកចូលក្នុងភូមិនៃខេត្តបាត់ដំបង

2018-06-05 17:47:24 |ប្រភព:ទស្សនវដ្តី《ខ្មែរ》

  កាលពីថ្ងៃទី២ដល់ថ្ងៃទី៥ ខែមិថុនា  សកម្មភាពព្យាបាលដោយមិនគិតថ្លៃក្នុងរថយន្តព្យាបាលចល័តដែលរដ្ឋាភិបាលប្រទេសចិនជួយឱ្យប្រទេសកម្ពុជាបានបើកសេវាកម្មដល់ខេត្តបាត់ដំបងហើយ។  នេះជាខេត្តទីបីដែលក្រុមជំនាញសុខាភិបាលមកពីខេត្តយូណាននៃប្រទេសចិនបានបើកសេវាកម្មព្យាបាលដោយមិនគិតថ្លៃ  តាំងពីថ្ងៃទី ១៩ ខែឧសភាកន្លងមក  ក្រុមជំនាញសុខាភិបាលខេត្តយូណានបានពុះពារលើបញ្ហាសីតុណ្ហភាពខ្ពស់  អាកាសធាតុក្តៅនិងសើមព្រមទាំងធ្វើការបន្ត​​រហូតដោយចូលក្នុងតំបន់ភូមិឆ្ងាយដាច់ស្រយាលនៃទីក្រុងភ្នំពេញ  ខេត្តកំពង់ចាម និងខេត្ត​​ដំបងជាដើម។  ចំនួនអ្នកជំងឺមធ្យមប្រចាំថ្ងៃមានជិត ២០០០ នាក់។  តែថ្ងៃទី២ ខែមិថុនាមួយថ្ងៃនេះ  ក្នុងមណ្ឌលសុខភាពប៉ាវិល ១នៅខេត្តប៉ាដំបងមានប្រជាជននៅនឹងកន្លែង ប្រហែល ១៦០០ នាក់មកទទួលព្យាបាលដោយមិនគិតថ្លៃ។

  លោក  លួតសារី អភិបាលរងខណ្ឌប៉ាវិល១បាននិយាយថា ៖ “នេះជាលើកទីមួយដែលមានគ្រូពេទ្យច្រើនយ៉ាងនេះមកទីនេះព្យាបាលដោយមិនគិតថ្លៃ  ៥ថ្ងៃមុនពួកយើងបានប្រកាសដល់ប្រជាជនក្នុងស្រុករួចហើយ។  សូមថ្លែងអំណរគុណសម្រាប់គ្រូពេទ្យចិន  ជំនួយចិន  ឱ្យពួកយើងកាន់តែស្វែងយល់ពីប្រទេសចិន  ស្វែងយល់ពីសារៈសំខាន់ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជានិងប្រទេសចិន។”

  យោងតាមដំណឹងបានឱ្យដឹងថា  សកម្មភាពលើកនេះចែកជាបួនដំណាក់កាលគឺ៖ ការប្រកាសដល់ប្រជាជន  ការចុះបញ្ជីឈ្មោះ    ការព្យាបាលនិងការចែកឱសថ  និងធ្វើការអប់រំខាងសុខភាពដល់ប្រជាជន។

 

  លោក  VoeurngBunreth ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានបញ្ជាក់ថា  ប្រវត្តទំនាក់ទំនងប្រទេសកម្ពុជានិងប្រទេសចិនមានយូលង់ណាស់មកហើយ  ហើយមានមូលដ្ឋានយ៉ាងជ្រៅជ្រះទៀតផងសកម្មភាពព្យាបាលដោយមិនគិតថ្លៃលើកនេះ បានចូលរួមដោយប្រជាជនជាច្រើន  អ្នកវេជ្ជសាស្ត្រនៃប្រទេសកម្ពុជានិងចិនបានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធឯបរិក្ខាសុខាភិបាលពេញលេញនិងទំនើបៗ ជាសកម្មភាពព្យាបាលដោយមិនគិតថ្លៃដែលមានទ្រង់ទ្រាយធំជាងគេក្នុងប្រវត្តខេត្តបាត់ដំបង។  ឥឡូវនេះមានរថយន្តព្យាបាលចល័តដែលជំនួយពីប្រទេសចិន  នៅពេលក្រោយពួកយើងអាចពង្រីកនិងបង្កើនសេវាកម្មសុខាភិបាលមូលដ្ឋានដល់ប្រជាជននៅតំបន់ឆ្ងាយដាច់ស្រយាលបាន។

អ្នកសារព័ត៌មាន៖ យូ ចាងនីង(YU JIANGNING)ទីនហ្វឹង(DING FENG)

អ្នកនិពន្ធ៖ លីហ្សា