សេចក្តីសង្ឃឹមកំពុងតែបង្កើតឡើងសម្រាប់ភូមិនៃខេត្តបាត់ដំបងដោយសារគ្រូពេទ្យចិន

2018-06-06 17:15:38 |ប្រភព:ទស្សនវដ្តី《ខ្មែរ》

កាលថ្ងៃទី៣ ខែមិថុនា  លោកសាស្ត្រាចារ្យនៃមន្ទីរពេទ្យជម្ងឺសរសៃឈាម​បេះដូង​និង​សរសៃឈាមខួរក្បាល ហ្វុវៃ យូណាន(ហៅកាត់ថា  “មន្ទីរពេទ្យហ្វុ​វៃ​យូណាន”)ម៉ា លីនខុន(MA LINKUN)បានណែនាំអ្នកជំនាញវេជ្ជសាស្ត្រ  អ្នកស្ម័គ្រចិត្តចិន  ជាមួយនឹងគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្ត​បាត់ដំបង​ប្រទេស​កម្ពុជានិង សហភាពសហព័ន្ធ​យុវជនប្រទេសកម្ពុជាចូលក្នុងភូមិនៃខេត្តបាត់ដំបងប្រទេសកម្ពុជា  ដើម្បីទៅព្យាបាលឡើងវិញនិងសួរសុខទុក្ខសម្រាប់អ្នកជំងឺចំនួន ៧ នាក់ដែលពួកគេបានព្យាបាលឱ្យជាសះស្បើយក្នុងកម្មវិធីជំនួយសម្រាប់ក្មេងមានជម្ងឺបេះដូងពីកំណើតនៃ“ប្រតិបត្តិការក្តីស្រឡាញ់”។

  យោងតាមដំណឹងបានឱ្យដឹងថា  នាខែធ្នូ ឆ្នាំ២០១៧  កម្មវិធីនេះបានបើកដំណើរការនៅប្រទេសកម្ពុជា  មន្ទីរពេទ្យហ្វុវៃយូណានបានធ្វើការពិនិត្យជម្ងឺបេះដូងពីកំណើតសម្រាប់កុមារចំនួន ១៣១៤៧នាក់នៅខេត្តបាត់ដំបងនៃប្រទេសកម្ពុជា  បានរកឃើញថា  មានកមារចំនួន២៦ នាក់មានជម្ងឺនេះ។  នៅក្រោមការគាំទ្រយ៉ាងពេញទំហឹងពីអាជ្ញាធរពាក់ព័ន្ធនិងរដ្ឋាភិបាលប្រទេសទាំងពីរ  បានជ្រើសរើសយកអ្នកជម្ងឺចំនួន ៧ នាក់ក្នុងកុមារមានជម្ងឺ ២៦នាក់  ដើម្បីនាំពួកគេទៅមន្ទីរពេទ្យហ្វុវៃយូណានក្នុងការព្យាបាលជម្ងឺ។

  កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨  មានកុមារមានជម្ងឺចំនួន ៦ នាក់ទៀត គឺជាលើកទីពីរក្នុងកុមារមានជម្ងឺ ចំនួន ២៦ នាក់និងឪពុកម្តាយគេត្រូវបានណែនាំពីប្រទេសកម្ពុជាមកកាន់ប្រទេសចិនដោយអ្នកជំនាញនៃមន្ទីរពេទ្យហ្វុវៃនិងក្រុមស្ម័គ្រចិត្ត   កុមារមានជម្ងឺចំនួន ៦ នាក់នេះនឹងទទួលការព្យាលបាលដោយធ្វើការវះកាត់ដោយមិនគិតថ្លៃ។

 

អ្នកសារព័ត៌មាន៖ យូ ចាងនី(YU JIANGNING)ទីនហ្វឹង(DING FENG)

អ្នកនិពន្ធ៖ លីហ្សា