កាលពីថ្ងៃទី៩ ខែមិថុនា ពិធីចូលកាន់តំណែងនៃអ្នកស្ម័គ្រចិត្តចូលធ្វើការរួមគ្នានៃពិព័រណ៍ចិន —អាស៊ីខាងត្បូងលើកទី៥និងពិព័រណ៍ផលិតផលនាំចេញ—នាំចូលទីក្រុងគុនមីញនៃប្រទេសចិនលើកទី២៥(ខាងក្រោមហៅឈ្មោះកាត់ថា “ពិព័រណ៍ចិន —អាស៊ីខាងត្បូង”)បានប្រារព្ធនៅ មជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិទានឆឹទីក្រុងគុនមីញ(Kunming)ខេត្តយូណាន(Yunnan)។

ក្រោយពីពិធីចូលកាន់តំណែងបានបញ្ចប់រួចហើយ អ្នកស្ម័គ្រចិត្តដែលចូលរួមក្នុងការហ្វឹកហាត់ចូលធ្វើការបានរៀបចំធ្វើការសាកល្បងនៅក្រោមការណែនាំនៃអ្នកទទូលខុសត្រូវក្រុមនីមួយៗ។ តាមរយៈការបង្កើនការបណ្តុះបណ្តាលការងារនិងហ្វឹកហាត់ជាក់ស្តែងអ្នកស្ម័គ្រចិត្តដោយតាមលក្ខណៈសម្តៅពង្រឹងគោលគំនិតបម្រើការនិងកំរិតបម្រើការនៃអ្នកស្ម័គ្រចិត្ត ដើម្បីផ្តល់ជាមូលដ្ឋានយ៉ាងល្អប្រសើរសម្រាប់ការផ្តល់សេវាកម្មស្ម័គ្រចិត្តជាលក្ខណៈបច្ចេកទេស ប្រសិទ្ធិភាព គុណភាពល្អនិងភាពសមសួននៃការសម្ពោធពិព័រណ៍ចិន —អាស៊ីខាងត្បូង។

យោងតាមដំណឹងបានឱ្យដឹងថា ពិព័រណ៍ចិន —អាស៊ីខាងត្បូងលើកនេះប្រមូលអ្នកស្ម័គ្រចិត្តខាងតំបន់ពិព័រណ៍សរុបចំនួន ១៥០០ នាក់ (រួមទាំងអ្នកស្ម័គ្រចិត្តអន្តរជាតិ ចំនួន ៨ នាក់និងអ្នកស័្មគ្រចិត្តសំខាន់ចំនួន ៦៩នាក់)និងអ្នកស្ម័គ្រចិត្តទីក្រុង ចំនួន ១០ ពាន់ នាក់។ ក្នុងអំឡុងពេលពិព័រណ៍ វេទិកាផ្សាយផ្ទាល់នៃអ្នកស្ម័គ្រចិត្តពិព័រណ៍ចិន —អាស៊ីខាងត្បូងនឹងធ្វើការផ្សាយផ្ទាល់សម្រាប់ការងារសេវាកម្មស្ម័គ្រចិត្តរបស់ពួកគេ។
អ្នកនិពន្ធ៖ លីហ្សា