ពិព័រណ៍ចិន —អាស៊ីខាងត្បូងលើកទី៥នឹងសម្ពោធនៅថ្ងៃទី១៤ និងបើកជាសាធារណៈសម្រាប់ប្រជាជនទូទៅពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ២០

2018-06-11 15:34:01 |ប្រភព:Xinhua

  ពិព័រណ៍ចិន —អាស៊ីខាងត្បូងលើកទី៥និងពិព័រណ៍ផលិតផលនាំចេញ—នាំចូលទីក្រុងគុនមីញនៃប្រទេសចិនលើកទី ២៥  វេទិកាកិច្ចសហប្រតិបត្តិការណ៍ចិន —អាស៊ីខាងត្បូង នឹងសម្ពោធយ៉ាងឱឡារិកនៅទីក្រុងគុនមីញ (Kunming)នាព្រឹកថ្ងៃទី ១៤ ខែមិថុនា  ដែលមានរយៈពេលចំនួន៧ ថ្ងៃ។  ការរៀបចំពេលវេលានៃពិព័រណ៍ចិន —អាស៊ីខាងត្បូងលើកនេះមានដូចខាងក្រោម​៖  នារសៀលថ្ងៃទី១៤ ជាពេលវេលាពិភាក្សានៃ អ្នកទិញជំនាញ  និងថ្ងៃទី ១៥ ដល់ ថ្ងៃទី ២០ នឹងបើកជាសាធារណៈសម្រាប់ប្រជាជនទូទៅ។

  ពិព័រណ៍ចិន —អាស៊ីខាងត្បូងលើកទី៥ ក្រោមប្រធានបទ“ការច្របាច់បញ្ចូលក្នុង‘ខ្សែក្រវាត់មួយ  និងផ្លូវមួយ’  ជំរុញ សហប្រតិបត្តិការឈ្នះៗរួមគ្នា”  ដែលមានប្រទេសអាហ្វហ្គានីស្ថានជាប្រទេសតំណាងប្រធានបទក្នុងឆ្នាំនេះ និងប្រទេសមីយ៉ាន់ ម៉ាជាភ្ញៀវពិសេសទំហំទីតាំងនៃការដាក់បង្ហាញនិងធ្វើការពិព័រណ៍មានប្រមាណ១៩០ ពាន់ ម៉ែត្រក្រឡា  ហើយមានស្តង់ពិព័រណ៍ស្ដង់ដារប្រហែល ៨៥០០ កន្លែង។

អ្នកសារព័ត៌មាន៖ លាវ យី (LIU YI)

អ្នកនិពន្ធ៖ លីហ្សា