វគ្គបណ្តុះបណ្តាលមន្ត្រីសារព័ត៌មាននិងអ្នកសារព័ត៌មាននៃប្រទេសទន្លេឡានឆាង-មេគង្គ លើកទីមួយបានបើកវគ្គ

2018-06-12 18:04:59 |ប្រភព:yunnangateway

  “ទន្លេមួយ  គ្រួសារមួយ” នាព្រឹកថ្ងៃទី១២ ខែមិថុនា  ការបណ្តុះបណ្តាលមន្ត្រីសារព័ត៌មាន​និង​អ្នកសារព័ត៌មាននៃប្រទេសទន្លេឡានឆាង-មេគ្គងលើកទីមួយបានបើកដំណើរការនៅទី​ក្រុងគុនមីញ(Kunming)ខេត្តយូណាន(Yunnan)។

  វគ្គបណ្តុះបណ្តាលលើកនេះ  បានទទួលការគាំទ្រពីគម្រោងថ្នាក់ជាតិ  ដែលរៀបចំដោយ​ក្រុមហ៊ុនយូណានដេលីសិក្ខាកាមដែលមកពីប្រទេសទាំង៥ គឺ ប្រទេសកម្ពុជា  ឡាវ  ថៃ  មីយ៉ាន់ម៉ានិងវៀតណាមសរុបចំនួន ១៧ រូប។  ក្នុងអំឡុងពេលបណ្តុះបណ្តាល  សិក្ខាកាមនៃប្រទេសទាំង ៥ នឹងជិះរថភ្លើងល្បឿងលឿន  និងទៅតាមកំពង់ផែក្នុងសកម្មភាព​ទំនាក់ទំនង​ជាមួយអ្នកសារព័ត៌មានក្រុមហ៊ុនយូណានដេលី។  ក្រៅពីនេះ  ពួកគេនឹងរៀបចំសកម្មភាព​ផ្លាស់ប្តូរនិងការទស្សនកិច្ចដ៏សម្បូរបែបនៅទីក្រុងគុនមីញនិងទីក្រុងលីងឆាង(Lincang)  ព្រមទាំងចូលរួមពិព័រណ៍ចិន—អាស៊ីខាងត្បូងលើកទី៥ និងពិព័រណ៍ផលិតផល​នាំចេញ​—នាំចូល​​នៃទីក្រុងគុនមីញប្រទេសចិនលើកទី២៥។

  ឯកឧត្តម ឡុង សេង ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអគ្គនាយករងនៃអគ្គនាយកដ្ឋាន​រដ្ឋបាល និងហិរញ្ញវត្ថុតំណាងឲ្យ​សិក្ខាកាមបានថ្លែងសន្ទរកថាដូចខាងក្រោម លោកបញ្ជាក់ថា  ប្រទេសកម្ពុជានិងប្រទេសចិនជាអ្នកជិតខាងល្អនិងមិត្តភក្តិល្អ។  ប៉ុន្មានឆ្នាំកន្លងមកនេះក្រុមហ៊ុនយូណានដេលីបានធ្វើកិច្ច​សហប្រតិបត្តិការជាមួយកាសែត《រស្មីកម្ពុជា》  រៀបចំ​កាសែតឯកទេស 《ប្រទេសចិន·ខេត្តយូណាន》ហើយទស្សនាវដ្តី《ខ្មែរ》បានទទួលការ​ពេញនិយមពីសំណាក់មិត្ត​អ្នកអាននៃប្រទេសកម្ពុជា  ក្រុមហ៊ុនយូណានដេលីបានរៀបចំ​ស្ថាន័យអ្នកសារព័ត៌មានប្រចាំនៅទីក្រុងភ្នំពេញប្រទេសកម្ពុជា  ព្រមទាំងបានកសាងឡើង​នូវស្ពាន​សម្រាប់​ការផ្លាស់ប្តូរទំនាក់ទំនងខាងសារព័ត៌មាន  សេដ្ឋកិច្ច  វប្បធម៌។ល។

  យោងតាមដំណឹងបានឱ្យដឹងថា នេះជាលើកដំបូងដែលខេត្តយូណានរៀបចំ​នៅពេល​តែមួយក្នុងការបណ្តុះបណ្តាលបុគ្គលិកមកពីប្រព័ន្ធសារព័ត៌មាននៃប្រទេសឡានឆាង-មេគង្គ​ទាំង​៦ (រួមទាំងប្រទេសចិន)សម្តៅទៅលើការកសាងវេទិកាដើម្បីញ៉ាំង​ឱ្យប្រព័ន្ធសារព័ត៌មាន​ទាំង៦ មានទំនាក់ទំនងយ៉ាងស៊ីជម្រៅនិងធ្វើការផ្លាស់ប្តូរនិងសិក្សាពីគ្នាទៅវិញទៅមក។  ជាមួយគ្នានេះដែរ  យោងតាមការបណ្តុះបណ្តាលលើកនេះ  អាចជំរុញឱ្យប្រព័ន្ធនៃប្រទេស​ទាំង៦ ក្លាយជា “ឧបករណ៍បំពងសម្លេង”នៃកិច្ចសហប្រតិបត្តិការយន្តការឡានឆាង-មេគង្គ  “ឧបករណ៍សាបព្រោះ”  នៃផ្កាមិត្តភាពទន្លេឡានឆាង-មេគ្គង  និង“ឧបរណ៍ជំរុញ” នៃ​កិច្ចសហប្រតិបត្តិការឡានឆាង- មេគ្គងឱ្យបានល្អ៕

អ្នកសារព័ត៌មាន៖ ចាង រុគូ(ZHANG RUOGU)ជូ ទុងរ៉ាន(ZHU DONGRAN)

អ្នកនិពន្ធ៖ លីហ្សា