វេទិកាអភិបាលខេត្តនៃតំបន់របៀងសេដ្ឋកិច្ចGMSប្រចាំឆ្នាំ២០១៨ បានបើកធ្វើនៅក្រុងគុនមីង

2018-06-14 10:46:42 |ប្រភព:CRI

  ថ្ងៃទី ១២ ខែ​មិថុនា វេទិកា​អភិបាល​ខេត្ត​នៃ​តំបន់​របៀង​សេដ្ឋកិច្ច​មហាអនុ​តំបន់​ទន្លេ​មេគង្គ​ឆ្នាំ​២០១៨​បាន​ប្រារព្ធ​ធ្វើ​នៅ​ក្រុង​គុនមីង​ ខេត្ត​យូណាន ប្រទេស​ចិន ។ តំណាង​មកពី​​ទីក្រុង​និង​ខេត្ត​ពាក់​ព័ន្ធ​នៃ​ប្រទេស​ចិន​ កម្ពុជា ឡាវ មីយ៉ាន់ម៉ា​និង​ថៃ​ ព្រម​និង​អ្នក​ជំនាញ​នៃ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​​បាន​បង្ហាញ​​វត្តមាន​ក្នុង​វេទិកា​និង​សនិ្នសីទ​លើក​នេះ ។

  វេទិកា​លើក​នេះ​មាន​រយៈ​ពេល​៤​ថ្ងៃ​ធ្វើ​ក្រោម​ប្រធានបទ “​ជំរុញ​ដោយ​គ្រប់​ជ្រុង​ជ្រោយ​នូវ​ទំនាក់​ទំនង​ភាព​ជា​ដៃ​គូ​យូរ​អង្វែង​ដែល​ផ្តោត​សំខាន់​ទៅ​លើ​គម្រោង​សហប្រតិបតិ្តការ​” ។ អភិបាល​ខេត្ត​គ្រប់​រូប​ដែល​មាន​វត្តមាន​ក្នុង​សនិ្នសីទ​បាន​ថ្លែង​សុន្ទរកថា​គន្លឹះ​អំពី​ការ​បង្កើន​កិច្ច​សន្ទនា​អំពី​គោល​នយោបាយ​រវាង​រដ្ឋបាល​តំបន់ និង​បង្កើន​កិច្ច​សហប្រតិ្តការ​នៃ​​គម្រោង​នៅ​តាម​បណ្តោយ​របៀង​សេដ្ឋកិច្ច ព្រម​ទាំង​បាន​ធ្វើ​បទ​បង្ហាញ​ពី​គម្រោង​សហប្រតិបត្តិការ​ពាក់​ព័ន្ធ​ផង​ដែរ ៕

អ្នកបកប្រែ៖ ចឹន ឡី(ZHENG LEI)

អ្នកនិពន្ធ៖ លីហ្សា