កាលពីថ្ងៃទី ១៤ ខែ មិថុនា ពិព័រណ៍ចិន—អាស៊ីខាងត្បូងលើកទី៥និងពិព័រណ៍ផលិតផលនាំចេញ—នាំចូលទីក្រុង គុនមីញនៃប្រទេសចិនលើកទី២៥បានសម្ពោធនៅទីក្រុងគុនមីញ។ ពិព័រណ៍លើកនេះដែលធ្វើឡើងក្រោមប្រធានបទ“ការច្របាច់បញ្ចូលក្នុង‘ខ្សែក្រវាត់មួយនិងផ្លូវមួយ’”មានទ្រង់ទ្រាយធំទូលាយជាងពីមុន ឯកម្រិតបច្ចេកទេស អន្តរជាតិនិងទីផ្សារក៏កាន់តែខ្ពស់ដែរ។ ពិព័រណ៍លើកនេះបានរៀបចំពន្លាពិព័រណ៍ចំនួន ១៩ ទំហំនៃការពិព័រណ៍មានប្រមាណ ១៩០ ពាន់ម៉ែត្រក្រឡា ហើយមានស្តង់ពិព័រណ៍ស្ដង់ដារប្រមាណ៨៥០០ ទ្រង់ទ្រាយលើកនេះគឺធំជាងគេក្នុងប្រវត្តនៃពិព័រណ៍ចិន—អាស៊ីខាងត្បូង។ មានប្រទេស តំបន់និងអង្គការអន្តរជាតិសរុបចំនួនជាង ៨០ ចូលរួមពិព័រណ៍លើកនេះ ។

ក្នុងនោះ ពន្លាយូណាន ធ្វើការបង្ហាញពី“ស្លាកទាំងបី”គឺ“ថាមពលបៃតង ផលិតផលអាហារបៃតង និងកន្លែងគោលដៅសម្រាប់ការរស់នៅប្រកបដោយសុខភាព”ជាពិសេសគឺ ការធ្វើបរិក្ខារយ៉ាងទំនើប ការធ្វើផលិតផលចំណីនិងផលិតផលចំណាយ ឱសថជីវសាស្ត្រនិងសុខភាពទូលំទូលាយ(Comprehensive Health)កសិកម្មពិសេសនៅខ្ពង់រាប វប្បធម៌ទេសចរណ៍ជាដើមដែលសុទ្ធតែរៀបចំបានពន្លាពិព័រណ៍យ៉ាងជំនាញ។

UAV

ស្តង់ពិព័រណ៍នៃក្រុមហ៊ុនទូរស័ព្ទ

រថយន្តសណ្ឋានដីទាំងអស់ All Terrain Vehicle

ពន្លាពិព័រណ៍នៃក្រុមហ៊ុនវិនិយោគកសាងយូណាន ផ្តល់សេវាកម្មឱ្យ“ខ្សែក្រវាត់មួយ និងផ្លូវមួយ”កសាង“ផ្លូវមួយនិងសួនមួយ”

ឡានកម្លាំងអគ្គីសនីក្នុងពន្លាពិព័រណ៍ ឈីជិន គ្មានបញ្ចេញឧស្ម័នពុល គ្មានបង្កើតសំលេង

មជ្ឃមណ្ឌលសេវាកម្មអន្តរាគមន៍អំពីពាណិជ្ជកម្មអន្តរជាតិនៃតំបន់អាជីវកម្មបច្ចេកទេសសេដ្ឋកិច្ចទីក្រុងគុនមីញ

ការហោះហើរដោយបច្ចេកទេស VR
អ្នកនិពន្ធ៖ លីហ្សា