ពិព័រណ៍ចិន—អាស៊ីខាងត្បូងលើកទី៥និងពិព័រណ៍ផលិតផលនាំចេញ—នាំចូលទីក្រុងគុនមីញប្រទេសចិនលើកទី ២៥ (ខាងក្រោមហៅកាត់ថា ពិព័រណ៍អាស៊ីខាងត្បូង)បានបិទបញ្ចប់នៅទីក្រុងគុនមីញ។ យោងតាមការប្រកាសពីគណៈ កម្មាធិការប្រតិបត្តិនៃពិព័រណ៍អាស៊ីខាងត្បូងបានឱ្យដឹងថា ពិព័រណ៍អាស៊ីខាងត្បូងលើកនេះ មានមនុស្សចូលពន្លាពិព័រណ៍ ដើម្បីទស្សនាពិព័រណទំនិញសរុបជាង៨០០ពាន់ ដង ឯសហគ្រាសបរទេសមានចំនួនជាង៤២.៤៦%ក្នុងសហគ្រាសចំនួន ៣៨២៥ ដែលចូលរួមពិព័រណ៍លើកនេះ។
យោងតាមការណែនាំបានឱ្យដឹងថា ទំហំនៃការរៀបចំពិព័រណ៍នៃសហគ្រាសបរទេសមានចំនួនជាង៣៦.៨%ក្នុងទំហំនៃការរៀបចំទាំងមូលគឺ ១៩០ ពាន់ម៉ែត្រក្រឡា។ សកម្មភាពនៃពិព័រណ៍លើកនេះ ផ្តោតសំខាន់ទៅលើភាគីនានាក្នុងការបំផុសសក្តានុពលនៃការធ្វើសហប្រតិបត្តិការ ការបង្កើតឱកាសពាណិជ្ជកម្មឈ្នះ-ឈ្នះ ការកសាងវេទិកាផ្លាស់ប្តូរ ក្នុងការជំរុញទំនាក់ទំនងដោយមេត្រីភាពក្នុងតំបន់និងអន្តរជាតិ។
អ្នកសារព័ត៌មាន៖ Xinhua ចាន ជិនជិន(ZHAN JINJIN)
អ្នកនិពន្ធ៖ លីហ្សា