កុមារមានជម្ងឺបេះដូងពីកំណើតចំនួន ៦ នាក់នៃប្រទេសកម្ពុជាបានមកកាន់ទីក្រុងគុនមីញដើម្បីទទួលការព្យាបាលដោយឥតគិតថ្លៃ

2018-06-21 16:54:20 |ប្រភព:yunnangateway

  “​ប្តីខ្ញុំស្លាប់ហើយ  តាំងពីពេលខ្ញុំដឹងថា  កូនខ្ញុំមានជម្ងឺបេះដូងពីកំណើត  ខ្ញុំតក់ស្លុតណាស់  មិនដឹងថាមានលុយពីណាព្យាបាល  ដល់គ្រូពេទ្យចិនចុះទៅ  ខ្ញុំអរវិញ  ខ្ញុំសប្បាយនិងអរគុណ”  ម្តាយនៃឡាយ ប្រុសពៅនិយាយ។ កុមារឡាយ ប្រុសពៅ ជាក្មេងមានជម្ងឺបេះដូងពីកំណើត ដែលត្រូវបានទទួល​ការវះកាត់​នៅ​ថ្ងៃទី២០ ខែមិថុនា ។ ប៉ុន្មានថ្ងៃមុននេះ  មានកុមារមានជម្ងឺបេះដូង​ពីកំណើត​ម្នាក់​​ឈ្មោះ រតនា បានទទួលការវះកាត់ដោយជោគជ័យ  ហើយត្រូវបាន​អ្នកស្ម័ត្រចិត្ត​​កំដរ​ទៅប្រទេសកម្ពុជាវិញ។

  “ខ្ញុំមិនភ័យទេ  ខ្ញុំក៏ចង់ឆាប់ជានឹងទៅប្រទេសកម្ពុជាវិញដូចបងរតនាផងដែរ”​នេះជាសម្តីរបស់ឡាយ ប្រុសពៅ ចំពោះសំណួរអំពីអារម្មណ៍​សម្រាប់ការវះកាត់​ដែល​​នឹងត្រូវធ្វើជាបន្តបន្ទាប់  ហើយគាត់បានឆ្លើយដោយសេចក្តីក្លាហាន​យ៉ាង​នេះ។ កុមារមានជម្ងឺបេះដូងពីកំណើតនៃប្រទេសកម្ពុជាទាំងអស់ ៦ នាក់បាន​មកកាន់មន្ទីរពេទ្យព្យាបាលជម្ងឺសរសៃឈាម​បេះដូង​និង​សរសៃឈាមខួរក្បាល ហ្វុវៃ យូណាន(ហៅកាត់  “មន្ទីរពេទ្យហ្វុ​វៃ​យូណាន”)នៅ​ទីក្រុងគុនមីញ ខេត្តយូណាន ដើម្បីទទួលការព្យាបាលដោយឥតគិតថ្លៃ។

  នាខែធ្នូ ឆ្នាំ២០១៧  មន្ទីរពេទ្យហ្វុវៃយូណានបានផ្តល់សេវាកម្មព្យាបាល​ដោយ​ឥតគិតថ្លៃនៅប្រទេសកម្ពុជា  ក្នុងការពិនិត្យជម្ងឺបេះដូងពីកំណើត​សម្រាប់កុមារ​ចំនួន ១៣១៤៧ នាក់នៅខេត្តបាត់ដំបង  ហើយបានរកឃើញថា  មានកុមារចំនួន ២៦ នាក់មានជម្ងឺនេះ។  កុមារមានជម្ងឺទាំងអស់នេះ   ត្រូវចែកជាប៉ុន្មានលើក​ដើម្បីបញ្ជូកមក មន្ទីរពេទ្យហ្វុវៃយូណាន នៅទីក្រុងគុនមីញក្នុងការទទួល​ការ​ព្យាបាល​ដោយមិនគិតថ្លៃ។ កុមារមានជម្ងឺបេះដូងពីកំណើតចំនួន ៦ នាក់នេះគឺជាកុមារក្រុមទី២ដែលបាន​មកដល់​មន្ទីរពេទ្យហ្វុ​វៃ​យូណាននៅថ្ងៃទី ៤ ខែមិថុនា ។ ឯកុមារមានជម្ងឺបេះដូងពី​កំណើត​ក្រុមទីមួយត្រូវបានព្យាបាលឱ្យជាសះស្បើយហើយបានបញ្ជូនទៅ​ប្រទេសកម្ពុជាវិញកាលពីខែមករា ឆ្នាំ២០២៨។

 

  ក្រោយពីកុមារទាំងអស់ និងឪពុកម្តាយពួកគេមកដល់មន្ទីរពេទ្យហ្វុ​វៃ​យូណាន  ពួកគេសុទ្ធតែទទួលបានការទំនុកបំរុងយ៉ាងល្អប្រសើរពីសំណាក់មន្ទីរពេទ្យ។  ឯកុមារទាំងអស់ និងឪពុកម្តាយពួកគេ   មានខ្លះគូរជាគំនូរ  ហើយមានខ្លះទៀត​សរសេរ​ជាលិខិតជូនឱ្យគ្រូពេទ្យចិនក្នុងការថ្លែងអំណរគុណ។  យោងតាមដំណឹងបានឱ្យដឹងថា  មន្ទីរពេទ្យហ្វុ​វៃ​យូណានកំពុងតែធ្វើកិច្ចការត្រៀមទទួលក្រុមទីបីសម្រាប់ទៅកាន់ប្រទេសកម្ពុជាធ្វើការព្យាបាលដោយឥតគិតថ្លៃ។

  លោក ឆាយ​ ប៊ុណ្ណារ័ត្ន ជាសមាជិកនៃ សហភាពសហព័ន្ធយុវជន​ប្រទេស​កម្ពុជាដែលបានចុះជួយនៅខេត្តបាត់ដំបងបាននិយាយថា  សហភាពសហព័ន្ធយុវជន​ប្រទេស​កម្ពុជានិងមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវសុខភាពនិងឥរិយាបទ យ័នទី គុនមីញនឹងជួយគ្រួសារ​ក្រីក្រនៃកុមារមានជម្ងឺបេះដូងពីកំណើតទាំងអស់នេះដោយខិតខំប្រឹងប្រែង​ ហើយ​​​គាត់​បានប្រាប់កុមារមានជម្ងឺបេះដូងថា  ទៅរៀនភាសាចិនដើម្បីជួយ​អ្នកដទៃ​ពេលអនាគត។

ប្រភពរូថត៖ លីហេងឆាង (LI HENGQIANG)ឆាយ​ ប៊ុណ្ណារ័ត្ន

     មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវសុខភាពនិងឥរិយាបទ យ័នទី គុនមីញ

អ្នកសារព័ត៌មាន៖ លីហ្សា

អ្នកនិពន្ធ៖ លីហ្សា