នាថ្ងៃទី២១ដល់ ២២ ខែមិថុនា វេទិកាវិទ្យាសាស្ត្រខួបអនុស្សវរីយ៍៦០ឆ្នាំនៃទំនាក់ទំនងចិន-កម្ពុជា ដែលរៀបចំដោយរាជបណ្ឌិតសភាកម្ពុជានិងនាយកដ្ឋានវិទ្យាស្ថានខុងជឺបានប្រារព្ធនៅទីក្រុងភ្នំពេញ។
ក្នុងវេទិកាវិទ្យាសាស្ត្រខួបអនុស្សវរីយ៍៦០ឆ្នាំនៃទំនាក់ទំនងចិន-កម្ពុជានេះ ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា មិត្តភាពជាប្រពៃណីកម្ពុជានិងចិនរយៈ៦០ឆ្នាំកន្លងមកនេះ បានបង្កើតនិងបណ្តុះបណ្តាលដោយថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរ វេទិកាវិទ្យាសាស្ត្រលើកនេះបានផ្តល់ឱកាសឱ្យអ្នកស្រាវជ្រាវ អ្នកពាក់ព័ន្ធជួបពិភាក្សា ពង្រីកវិស័យក្នុងការធ្វើសហប្រតិបត្តិការ ជំរុញឱ្យទំនាក់ទំនងដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីររីកចម្រើនដោយឥតឈប់ឈរ។
លោក លីជា(LI JIE)តំណាងស្ថានទូកចិនប្រចាំកម្ពុជាបានបញ្ជាក់ថា ទំនាក់ទំនងចិននិងកម្ពុជាមានប្រវត្តយ៉ាងយូរអង្វែងនិងបន្តឥតឈប់ឈរ។ គំនិតផ្តួចផ្តើម“ខ្សែក្រវាត់មួយនិងផ្លូវមួយ”នៃប្រទេសចិននិង“យុទ្ធសាស្ត្រចតុកោណ”នៃប្រទេសកម្ពុជាកំពុងតែផ្សាភ្ជាប់យ៉ាងឆាប់រហ័សដែលនេះបានផ្តល់នូវផលប្រយោន៍កាន់តែច្រើនជូនប្រជាជននៃប្រទេសទាំងពីរ។ តាំងពីប្រទេសចិននិងប្រទេសកម្ពុជាបង្កើតទំនាក់ទំនងការទូតជាផ្លូវការរយៈពេល៦០ ឆ្នាំកន្លងមក មិត្តភាពចិននិងកម្ពុជាកាន់តែរឹងមាំនិងស៊ីជម្រៅលើគ្រប់វិស័យ។
លោក ម៉ាជានហ្វេ(MA JIANFEI)អនុប្រធានការិយាល័យផ្សព្វផ្សាយអន្តរជាតិវប្បធម៌ភាសាចិននៃប្រទេសចិនបានចាត់ទុតថា រាជបណ្ឌិតសភាកម្ពុជានិងវិទ្យាស្ថានខុងជឺបានក្លាយទីជាស្ពានវប្បធម៌និងស្ពាននៃដួងព្រលឹង។ សង្ឃឹមថាឆ្លងកាត់ការខិតខំប្រឹងប្រែងនៃភាគីទាំងពីរនឹងញ៉ាំងឲ្យកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរខាងវប្បធម៌អប់រំរវាងប្រទេសកម្ពុជានិងប្រទេសចិនកាន់តែស៊ីជម្រៅ។
អ្នកសារព័ត៌មាន៖ យូ ចាងនីង(YU JIANGNING ពីទស្សនាវដ្តី《ខ្មែរ》)
អ្នកនិពន្ធ៖ លីហ្សា