អ្នករត់ប្រណាំងនៃ“ការប្រកួតប្រជែងរត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិលីចាំងហ្វេស៊ីនឆ្នាំ២០១៨”ចាប់ផ្តើមរត់ ប្រភពរូប ថតពី Xinhuaលីនីង(LI NING)
ម៉ោង៧ និង៣០នាទី ថ្ងៃទី២៤ ខែមិថុនា “ការប្រកួតប្រជែងរត់ប្រណាំង ម៉ារ៉ាតុងអន្តរជាតិលីចាំងហ្វេស៊ីនឆ្នាំ២០ ១៨”បានបើកនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍កីឡានៅទីក្រុងលីចាង(Lijiang)ខេត្តយូណាន(Yunnan) អ្នកចូលរួមចំនួន ១២៨២៣នាក់ដែលមកពីក្នុងប្រទេសនិងបរទេសបានប្រជុំគ្នានៅទីក្រុងលីចាង ដោយរត់ជាមួយគ្នាតាម“ពេលវេលាទន់ភ្លន់”។
អ្នកចូលរួមមកពីតំបន់នានានៃប្រទេសចិននិងប្រទេស មីយ៉ាន់ម៉ា ដាណីម៉ាក ថៃ អាល្លឺម៉ង់ កាណាដាជាដើមនិងតំបន់ផ្សេងចូលក្នុងការប្រកួតប្រជែងលើកនេះ អាយុចាស់ជាងគេមាន ៧៩ ឆ្នាំ ក្មេងជាងគេគឺមានអាយុត្រឹមតែ ២ ឆ្នាំ។
យោងតាមការណែនាំបានឱ្យដឹងថា ផ្លូវរត់នៃការប្រកួតប្រជែងរត់ប្រណាំង ម៉ារ៉ាតុងអន្តរជាតិលីចាំងលើកនេះបានរចនាប្រកបដោយលក្ខណៈពិសេស ផ្លូវរត់ទាំងមូលគឺស្ថិតនៅរមណីយដ្ឋានបុរាណដ៏ល្បីឈ្មោះ ទេសភាពធម្មជាតិនិងស្ថាបត្យកម្មនិមិត្តសញ្ញាតភ្ជាប់ជាមួយគ្នា៕
លោក ស៊ូ កុស្យូង (SU GUOXIONG) អ្នកទីមួយនៃក្រុមបុរសរបស់ដំណើរការទាំងមូលនៃម៉ារ៉ាតុងក្នុងការប្រកួតប្រជែងនេះ កំពុងរត់ទៅកាន់កន្លែងផ្តាច់ព្រ័ត្រ។ ប្រភពរូបថតពី Xinhua ហឺ ហុងយ៉ាន(HE HONGYAN)
ក្រុមគ្រូពេទ្យផ្តល់សេវាកម្មឱ្យអ្នករត់ប្រណាំងទាំងទាំងឡាយ។ ប្រភពរូបថតពី Xinhua ហឺ ហុងយ៉ាន(HE HONGYAN)
អ្នកនិពន្ធ៖ លីហ្សា