ដៃគូពិសេសរបស់ទាហាន - សុនខប្រឆាំងគ្រឿងញៀន

2018-06-26 15:24:54 |ប្រភព:yunnangateway

  ពួកវាជាដៃគូពិសេសមួយហ្វូង  ទោះបីជាមិនចេះនិយាយ  តែអាចកំដរ​ទាហាន​ការពារព្រំដែនជាតិឥតឈប់ឈរនិងប្រឈមនឹងបញ្ហានានាជាមួយគ្នា  ពួកវាគឺជា សុនខប៉ូលីស  ក៏ជាមិត្តភក្តិនិងដៃគូយ៉ាងស្មោះត្រង់របស់ទាហានផងដែរ។  តាម​រយៈពេលសហការណ៍កាន់តែយូរ  សុនខប៉ូលីសនិងទាហានបានបង្កើតឡើង​នូវសញ្ញា​ទំនាក់ទំនងពិសេស  ដោយគ្រាន់តែមើលតាមរយៈកាយវិការមួយ  គឺអាច​ដឹងគំនិតគ្នាដោយងាយ។

  រាល់ការបំពេញភារកិច្ចដោយជោគជ័យនីមួយៗ គឺសុទ្ធតែកើតចេញ​ពីការ​ហ្វឹកហាត់​រៀងរាល់ថ្ងៃ។  មានតែឆ្លងកាត់ការហ្វឹកហាត់រៀងរាល់ថ្ងៃនោះទេ  ទើប​អាចឱ្យសុនខប៉ូលីសអាចផ្តល់សមត្ថភាពយ៉ាងល្អប្រសើរបានសម្រាប់ការឆែកឆេរ និងប្រឆាំងគ្រឿងញៀនគ្រប់បែបយ៉ាង។

  សុនខប៉ូលីសបានក្លាយទៅជាដៃគូពិសេសនិងមិត្តប្រយុទ្ធរបស់ទាហានការពារព្រំដែនជាតិក្នុងសកម្មភាពហាមឃាត់គ្រឿងញៀន។

អ្នកសារព័ត៌មាន៖ ក្វាន ស៊ីរុយី(GUAN XIRUYI)

អ្នកឆ្លើយឆ្លងព័ត៌មាន៖ ចាង ជីនណាន(ZHANG JINNAN)វាង សៀវយុង(WANG  XIAOYONG)

អ្នកនិពន្ធ៖ លីហ្សា