មណ្ឌលស្វយ័តស៊ីសាំងប៉ានណាខេត្តយូណានជួយសង្គ្រោះសត្វ Glaucidium គឺជាសត្វព្រៃការពារថ្នាក់ជាតិទី២ មានចំនួន៧

2018-06-26 15:28:54 |ប្រភព:人民网

  យោងតាមដំណឹងពីការិយាល័យព័ត៌មាននៃក្រុមនគរបាលព្រៃឈើមណ្ឌលស៊ីសាំងប៉ានណាខេត្តយូណានបានឱ្យដឹងថា  នៅរយៈពេលពាក់កណ្តាលខែមិថុនា  នគរបាលព្រៃឈើនៃមណ្ឌលស្វយ័តស៊ីសាំងប៉ានណាបានសង្គ្រោះសត្វGlaucidium​ ដែលជាសត្វព្រៃការពារថ្នាក់ជាតិទី២ មានចំនួន៧ក្នុងកន្លះខែ។

  នាម៉ោង ៥ រសៀល នៅថ្ងៃទី២១ ខែមិថុនា  មានកូនសត្វបក្សីមួយដែលមានរោមជាពណ៌ត្នោត​បានហើរ​ចុះនៅក្នុងផ្ទះលោកហ័ង ដោយសារជើងរបស់វាបានទទួលរងរបួស។  មើលសត្វនេះពិសេសនិងគួរឱ្យ​ស្រឡាញ់  លោក ហ័ាង សង្ស័យថាវាជាសត្វការពារថ្នាក់ជាតិ  ក៏បានបញ្ចូនកូនសត្វបក្សីឱ្យបូលីស  បូលីស​បានអញ្ជើញអ្នកជំនាញមកវិនិច្ឆ័យ  បានឃើញថាកូនសត្វបក្សីនេះជាសត្វ Glaucidium គឺជាសត្វព្រៃការពារ​សំខាន់ថ្នាក់ជាតិទី២ ។

  ឥឡូវនេះ  សត្វព្រៃការពារសំខាន់ថ្នាក់ជាតិទី២ ចំនួន៧ក្បាលនេះ​ត្រូវបានបញ្ចូនទៅដល់ស្ថានីយជួយ​សង្គ្រោះ​សត្វព្រៃ​ដើម្បីជួយចញ្ចឹមនិងព្យាបាល  រងចាំដល់វាមានសមត្ថភាពហោះហើរទើបនាំវា​ទៅកាន់​ធម្មជាតិ​វិញ។

អ្នកសារព័ត៌មាន៖ ស៊ី ឈាន(XU  QIAN)ឆាំង ហ្សូងប៉ូ(CHANG  ZONGBO)

អ្នកនិពន្ធ៖ លីហ្សា