កាលពីថ្ងៃទី២៦ ខែមិថុនា សកម្មភាពក្រុមសុខាភិបាលនៃខេត្តចាងស៊ូ(Jiangsu)ប្រទេសចិនទៅកាន់ប្រទេសកម្ពុជាដើម្បីផ្តល់សេវាកម្មព្យាបាលដោយមិនគិតថ្លៃបានបើកដំណើរការនៅទីក្រុងភ្នំពេញ។ ក្រុមសុខាភិបាលខេត្តចាងស៊ូដែលបង្កើតឡើងដោយក្រុមគ្រូពេទ្យជំនាញចំនួន ៣៧ រូបជាមួយនឹងក្រុមសុខាភិបាលស្ម័គ្រចិត្តឯកឧត្តមហ៊ុន ម៉ានីប្រទេសកម្ពុជាបានបើកសេវាកម្មព្យាបាលដោយមិនគិតថ្លៃជូនប្រជាជននៅនឹងកន្លែងចំនួន ៨០០ នាក់។
លោក លីជា(LI JIE)តំណាងស្ថានទូតចិនប្រចាំកម្ពុជាបានបញ្ជាក់ថា ជំនួយឧបត្ថម្ភនិងការគាំទ្រជាផ្នែកសំខាន់ក្នុងកិច្ចសហប្រតិបត្តិការចំពោះការរស់នៅរបស់ប្រជាជននៃប្រទេសចិន-កម្ពុជា បានទទួលការស្វាគមន៍យ៉ាងពេញទំហឹងពីសំណាក់ប្រជនជនតាមតំបន់នានានៃប្រទេសកម្ពុជា។ នាថ្ងៃខាងមុខ ប្រទេសចិននឹងផ្តល់ជំនួយឧបត្ថម្ភនិងគាំទ្រដែលអាចធ្វើបានកាន់តែច្រើនដើម្បីកែសម្រួលលក្ខខណ្ឌសុខាភិបាលសាធារណៈនៃប្រទេសកម្ពុជានិងលើកកម្ពស់កម្រិតសុខភាពប្រជាជនខ្មែរ។
លោក ហ៊ុនម៉ានី តំណាងរាស្ត្រសមាជិកសភានិងប្រធានសហភាពសហព័ន្ធយុវជនប្រទេសកម្ពុជាបានគូសបញ្ជាក់ថា មិត្តភាពប្រទេសកម្ពុជា-ចិនគឺបង្កើតនិងថែរក្សាដោយអ្នកដឹកនាំជាតិជំនាន់ចាស់នៃប្រទេសទាំងពីរ។ ពេលថ្មីនេះ ទំនាក់ទំនងមេត្រីភាពរវាងនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុនសែន និងប្រធានរដ្ឋចិន ស៊ីជិនភីនជំរុញឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរឈានទៅកាន់ដំណាក់កាលថ្មីទៀតមួយ។ ក្នុងនាមយើងជាយុវជនជំនាន់ថ្មី ត្រូវចងចាំអំពីប្រវត្តដ៏រឹងមាំ ព្រមទាំងបង្កើនបន្ថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមេត្រីភាពនៃប្រទេសកម្ពុជា-ចិន។
យោងតាមដំណឹងបានឱ្យដឹងថា ក្រុមសុខាភិបាលព្យាបាលដោយមិនគិតថ្លៃចិននេះ បង្កើតឡើងដោយក្រុមគ្រូពេទ្យជំនាញខាងជម្ងឺផ្នែកក្នុង ផ្នែកក្រៅ ផ្នែករោគស្ត្រី ផ្នែកកុមារនិងផ្នែកភ្នែកនឹងផ្តល់សេវាកម្មព្យាបាលដោយមិនគិតថ្លៃនៅទីក្រុងភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្តព្រះស៊ីហនុដោយចំណាយរយៈពេលមួយសបា្តហ៍ ដើម្បីព្យាបាលជម្ងឺគ្រប់បែបយ៉ាងដល់ប្រជាជនកម្ពុជា។ សកម្មភាពនេះបានចាប់ផ្តើមអនុវត្តតាំងពីឆ្នាំ ២០១៥ ដល់បច្ចុប្បន្ននេះបានចាត់តាំងក្រុមសុខាភិបាល៥លើកជាបន្តបន្ទាប់៕
អ្នកសារព័ត៌មាន៖ យូ ចាងនីង(YU JIANGNING)ទិនហ្វឹង(DING FENG)(ទស្សនាវដ្តី《ខ្មែរ》)
អ្នកនិពន្ធ៖ លីហ្សា