រថភ្លើងល្បឿនលឿនពីក្រុងគុនមីញទៅកាន់មណ្ឌលស្វយ័តដាលីបើកដំណើរការហើយ

2018-06-29 17:22:52 |ប្រភព:yunnangateway

  កាលពីថ្ងៃទី១ ខែកក្កដា  ផ្លូវដែកគុន-ឈុ-ដា(ទីក្រុគុនមីញ-មណ្ឌលស្វយ័តឈុស្យុង-មណ្ឌលស្វយ័តដាលី)នឹងត្រូវបើកដំណើរការ  ទីក្រុងគុនមីញនិងមណ្ឌលស្វយ័តដាលីនៃខេត្តយូណានអាចទៅវិញទៅមកដោយផ្ទាល់បាន   តំបន់ខាងលិចខេត្តយូណានដែលតាំងដាលីជាចំណុចកណ្តាលបានផ្សាជាប់ចូលក្នុងបណ្តាញផ្លូវដែកល្បឿនលឿននៃប្រទេសចិន។  ឯដាលីជាទីក្រុងវប្បធម៌និងមានប្រវត្តយ៉ាងយូរអង្វែងមួយ  វាសម្បូរធនធានទេសចរណ៍គ្រប់ប្រភេទ   និងមានទីតាំងយ៉ាងល្អប្រសើរ។

  ផ្លូវដែកគុន-ឈុ-ដាជាផ្នែកសំខាន់ក្នុងផ្លូវដែកទានហ្សាង(យូណាន-ទីបេ)  ផ្លូវដែកពីដើមមានស្តង់ដារកម្រិតទាប  តាំងពីចុងឆ្នាំ ២០១២ បានចាប់ផ្តើមអនុវត្តវិស្វកម្មកែច្នៃ  ទ្រទ្រង់ ល្បឿននៃរថភ្លើងល្បឿនលឿនដែលដំណើរការតាមផ្លូវដែកថ្មីនេះ ជា ២០០ គីឡូម៉ែត្រក្នុងមួយម៉ោង  ហើយប្រវែងសរុបនៃផ្លូវដែកមាន៣២៨គីឡូម៉ែត្រ។

  នៅដំណាក់កាលមុនដំបូង  រយៈពេលមធ្យម ២៥ នាទីបានមានរថភ្លើងមួយគ្រឿងបើកចេញក្នុងមួយថ្ងៃពេញ  ចន្លោះរថភ្លើងល្បឿនលឿនចេញដំណើរខ្លីជាងគេគឺតែ១២នាទី​។  រយៈពេលដំណើរការពីទីក្រុងគុនមីញទៅមណ្ឌលស្វយ័តដាលីនឹងត្រូវបំព្រួញពី ៥ ម៉ោង ២១ នាទីដែលលឿនជាងគេឥឡូវនេះដល់ ១១២ នាទី។  នេះបានធ្វើឱ្យចម្ងាយរវាងទីក្រុងគុនមីញនិងមណ្ឌលដាលីរឹតតែខ្លី  វាមានសារៈសំខាន់សម្រាប់ជំរុញសេដ្ឋកិច្ចនៃតំបន់ខាងលិចខេត្តយូណាន។

អ្នកនិពន្ធ៖ លីហ្សា