គម្រោងកែច្នៃបង្កើនល្បឿនផ្លូវដែកដាលី-លីចាង ធ្វើឲ្យពីគុនមីញទៅកាន់លីចាងចំណាយតែ៣ម៉ោង

2018-07-03 09:39:21 |ប្រភព:云南网

  កាលពីថ្ងៃទី១ ខែកក្កដា  “កិច្ចប្រជុំបើកដំណើរការរថភ្លើងល្បឿលឿនទីក្រុងគុនមីញ-មណ្ឌលស្វយ័តឆុស្យុង-មណ្ឌលស្វយ័តដាលីនិងការសម្រេចចិត្តចំពោះការបើកដំណើរការកសាងគម្រោងកែច្នៃបង្កើនល្បឿនផ្លូវដែកដាលី-លីចាង”បានប្រារព្ធនៅមណ្ឌលស្វយ័តដាលីខេត្តយូណាន  ផ្លូវដែកដាលី-លីចាងកែច្នៃបង្កើនល្បឿនជាផ្លូវការ  ក្រោយពីគម្រោងនេះធ្វើរួចរាល់  រថភ្លើងល្បឿលឿនពីគុនមីញទៅកាន់លីចាងចំណាយតែរយៈពេល៣ម៉ោង។

  យោងតាមការណែនាំបានឱ្យដឹងថា  ផ្លូវដែកលដាលី-លីចាងមានប្រវែងសរុប ១៦១ គីឡូម៉ែត្រ  ឯប្រវែងស្ពាននិងផ្លូវដែករូងក្រោមដីស្មើនឹង៦២%នៃប្រវែងសរុប ។  គម្រោងកែច្នៃបង្កើនល្បឿនផ្លូវដែកលើកនេះ  នឹងធ្វើឱ្យល្បឿនដំណើរការកើនដល់១៤០គីឡូម៉ែត្រក្នុងមួយម៉ោង  ហើយគម្រោងនេះនឹងសម្រេចដោយការខិតខំប្រឹងប្រែងនៅចុងឆ្នាំ២០១៨។

អ្នកសារព័ត៌មាននិងប្រភពរូបថត៖ ឈេង រុ(CHEN LU)

អ្នកនិពន្ធ៖ លីហ្សា