ស្ពានអាកាសមិត្តភាពកម្ពុជា-ចិនសែនសុខបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

2018-07-03 16:33:43 |ប្រភព:ទស្សនាវដ្តី《ខ្មែរ》

  កាលពីថ្ងៃទី២ ខែកក្កដា  “ស្ពានអាសកាសមិត្តភាពកម្ពុជា-ចិនសែនសុខ”នៃទីក្រុងភ្នំពេញ ប្រទេសកម្ពុជាបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ ស្ពានអាកាសនេះមានបណ្តោយសរុបប្រវែង៩០៥ម៉ែត្រ  និងទទឹង១៦.៥ ម៉ែត្រ។  ក្រោយពីស្ពានអាកាសចាប់ផ្តើមប្រើប្រាស់  នឹងអាចជួយបន្ធូរការកកស្ទះចរាចរណ៍  កែសម្រួលប្រព័ន្ធចរាចរណ៍នៃទីក្រុងភ្នំពេញ។

  សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីប្រទេសកម្ពុជាបានគូសបញ្ជាក់ថា  សូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាលប្រទេសចិននិងប្រជាជនចិន  ឯហេដ្ឋារចនាសម្ព័ន្ធជាច្រើននៃប្រទេសកម្ពុជាសុទ្ធតែធ្វើដោយរលូននៅក្រោមការគាំទ្រពីប្រទេសចិន។  ឆ្នាំនេះជាខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជានិងចិន  នាថ្ងៃខាងមុខពួកយើងនិងពង្រឹងមិត្តភាពប្រពៃណីកម្ពុជានិងចិនជាបន្ត។

  លោក សុង ប៉ (XIONG BO) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានបង្ហាញថា៖  “តាំងពីបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជានិងចិន៦០ឆ្នាំកន្លងមក  ទំនាក់ទំនងនៃប្រទេសទាំងពីរបានរីកចម្រើនតាមកម្រិតខ្ពស់  ប្រទេសកម្ពុជាបានក្លាយទៅជាកន្លែងគោលដៅដ៏ក្តៅសម្រាប់ការវិនិយោគដែលឱ្យសហគ្រាសប្រទេសចិនរៀបចំកិច្ចសហប្រតិបត្តិការ ‘ខ្សែក្រវាត់មួយនិងផ្លូវមួយ’។  នឹងនាំឱកាសសំខាន់ក្នុងការអភិវឌ្ឍនៃប្រទេសទាំងពីរចិននិងកម្ពុជា  ដែលនឹងនាំផលប្រយោជន៍យ៉ាងជាក់ស្តែងឱ្យប្រជាជនទាំងពីរ”

អ្នកសារព័ត៌មាន៖ យូ ចាងនីង(YU JIANGNING)ទិនហ្វឹង(DING FENG)(ទស្សនាវដ្តី《ខ្មែរ》)

អ្នកនិពន្ធ៖ លីហ្សា