គម្រោងផ្គត់ផ្គង់ទឹកជនបទកម្ពុជាដែលចិនជួយកសាងបានជួយប្រជាជនកម្ពុជា ១០ ម៉ឺននាក់ដោះស្រាយពីបញ្ហាសុវត្ថិភាពនៃការបរិភោគទឹក

2018-07-04 17:56:22 |ប្រភព:ទស្សនាវដ្តី《ខ្មែរ》

  កាលពីថ្ងៃទី ២ ខែកក្កដា  ភូមិចំបក់ភ្លោះ ខណ្ឌពន្ហៀរលើ ខេត្តកណ្តាលប្រទេសកម្ពុជាមានភាពអ៊ូអរហាក់ដូចអបអរសាទរថ្ងៃបុណ្យ  កុមារក្នុងភូមិកាន់ទង់ជាតិកម្ពុជានិងចិនរត់ទៅវិញទៅមកដោយសប្បាយរីករាយជុំវិញស្រះដែលទើបតែកសាងថ្មី។  នៅថ្ងៃនោះផងដែរ  ពិធីប្រគល់ស្រះមានជម្រាលការពារលេខ១៧ដែលប្រទេសចិនឧបត្ថម្ភបានប្រារព្ធនៅទីនេះ។

  យោងតាមដំណឹងបានឱ្យដឹងថា  គម្រោងផ្គត់ផ្គង់ទឹកជនបទកម្ពុជាដែលប្រទេសចិនជួយកសាងជាគម្រោងសម្រាប់ការរស់នៅនៃប្រជាជនប្រទេសកម្ពុជាដែលប្រទេសចិនជួយកសាង វាបានកំណត់ដោយសម្តេចតេជោ ហ៊ុនសែន ជាមួយនឹងប្រធានរដ្ឋចិន ស៊ីជីនភីន ខណៈពេលសម្តេច ហ៊ុនសែន បំពេញទស្សនកិច្ចនៅប្រទេសចិន។  តាំងពីខែកក្កដានៃឆ្នាំមុនមក  ក្រុមហ៊ុនឧស្សហកម្មនុយក្លេអ៊ែរចិនបានប្រើប្រាស់អ្នកជំនាញបច្ចេកវិទ្យានិងអ្នកគ្រប់គ្រងជាង៥០នាក់និងបរិក្ខារឧបករណ៍ដែលមានគុណភាពខ្ពស់និងកម្រិតខ្ពស់ជាង ១០០ គ្រឿង  ដើម្បីជីកអណ្តូងថ្មីចំនួន ៨៤៦  កសាងស្រះថ្មី ចំនួន៤៥ កសាងស្រះថ្មីមានជម្រាលការពារចំនួន ២៨ នៅខេត្តចំនួន៦ គឺ ខេត្តកំពង់ឆ្នាំង  ខេត្តកំពង់ស្ពឺ  ខេត្តកំពង់ធំ  ខេត្តកណ្តាល  ខេត្តត្បូងឃ្មុំនិងខេត្តស្វាយរៀង។  មកទល់បច្ចុប្បន្ន  ភារៈកិច្ចកសាងនៃគម្រោងនានាបានសម្រេចទាំងស្រុងហើយចំពោះអណ្តូងការប្រគល់និងត្រួតពិនិត្យគឺទទួលបានលទ្ធផលត្រូវខ្នាត១០០%។

អ្នកសារព័ត៌មាន៖ យូ ចាងនីង(YU JIANGNING  ពីទស្សនាវដ្តី《ខ្មែរ》)

អ្នកនិពន្ធ៖ លីហ្សា