កន្ត្រកវិលកម្ពស់ ១០៨ ម៉ែត្រនៃខេត្តយូណានបានបើកភ្លើងនៅក្បែរបឹងទានឈឺ វាបានបើកជាសាធារណៈនៅថ្ងៃទី៥ ខែកក្កដា

2018-07-05 16:15:09 |ប្រភព:云南网

“ភ្នែកបឹងទានឈឺ” កន្រ្តកវិលធំជាងគេក្នុងខេត្តយូណាន

  មានកម្ពស់ ១០៨ ម៉ែត្រ  ទម្ងន់ជិត ១០០០តោន  នេះគឺជា “ភ្នែកបឹងទានឈឺ” កន្រ្តកវិលធំជាងគេក្នុងខេត្តយូណាន។នាល្ងាចថ្ងៃទី ៣ ខែកក្កដា  កន្ត្រវិលនេះត្រូវបានបើកភ្លើងនៅក្បែរបឹងទានឈឺ  ឯបរិក្ខារតែងលម្អដោយកក្តាក្រោមប្រធាន បទ“សត្វក្ងោក”  កន្ត្រកវិលដ៍ស្រស់ស្អាតដែលតែងលម្អដោយផ្កាគ្រប់បែបយ៉ាង  មើលទៅហាក់ដូចជាសត្វក្ងោកបើកស្លាប  ពិតជាស្អាតមែនទែន។

  យោងតាមដំណឹងបានឱ្យដឹងថា  “ភ្នែកបឹងទានឈឺ” កន្រ្តកវិលនេះមានចំនួន ៥៦ កន្រ្តកដែលអាចឱ្យមនុស្សចំនួន ៣៣៦ នាក់ជិះលេងកម្សាន្ត។  បើជិះកន្ត្រកវិលមួយជុំគយគន់ទេសភាពបឹងទានឈឺត្រូវចំណាយរយៈពេល ២១ នាទី  កន្រ្តក វិលមានកម្ពស់ ១០៨ ម៉ែត្រនេះ មិនតែជាកន្ត្រកវិលខ្ពស់ជាងគេក្នុងខេត្តយូណានប៉ុណ្ណោះទេ  ថែមទាំងជាប់លំដាប់ថ្នាក់នាំមុខ ២០ ក្នុងកន្រ្តកវិលនៅទូទាំងពិភពលោក។

អ្នកសារព័ត៌មាន៖ ហួន ឆៅឈុ(HUANG QIAOCHU)

អ្នកសារព័ត៌មាន៖ លីហ្សា