ខេត្តយូណានបានកសាងទំនាក់ទំនងមេត្រីភាពក្រុងជាមួយទីក្រុងចំនួន ៩០ ដែលក្របខណ្ឌមិត្តអន្តរជាតិកាន់តែធំឡើង

2018-07-05 17:44:06 |ប្រភព:云南网

  ខេត្តយូណានជាមួយខេត្ត Blekinge នៃប្រទេសស៊ុយអែត  ទីក្រុងគុនមីញជាមួយទីក្រុង  Zurichនៃប្រទេសស្វ៊ីស  ទីក្រុងហឺខូវ(Hekou)ជាមួយទីក្រុង Lao Caiនៃប្រទេសវៀតណាម  ទីក្រុងលីចាង(Lijiang)ជាមួយទីក្រុង Takayama  នៃប្រទេសជប៉ុន……  ទីក្រុងមេត្រីភាពមួយគូៗចាប់ដៃគ្នាដើរទៅមុខជាមួយគ្នាដែលបានសរសេររឿងល្អមួយៗក្នុងទំនាក់ទំនងបរទេសនៃខេត្តយូណាន។

  តាំងពីទីក្រុងគុនមីញកសាងទំនាក់ទំនងមេត្រីភាពជាមួយទីក្រុងFujisawa នៃប្រទេសជប៉ុនដែលធ្វើជាក្រុងមេត្រីភាពគូទីមួយនៅឆ្នាំ ១៩៨១ កន្លងមក  កិច្ចការកសាងទំនាក់ទំនងក្រុងមេត្រីភាពអន្តរជាតិនៃខេត្តយូណានបានអភិឌ្ឍដោយឥតឈប់ឈរ។ នៅក្រោមការដឹកនាំនៃសមាគមន៍មេត្រីភាពសម្រាប់ជនបរទេសខេត្តយូណាន ក្នុងរវាងទីក្រុងមេត្រីភាពបានជំរុញកិច្ចសហប្រតិបត្តិការយ៉ាងជាក់ស្តែង។  ខេត្តយូណានបានអនុវត្តដោយជោគជ័យនូវគម្រោងសួនគំរូវិទ្យាសាស្ត្រកសិកម្មមេត្រីភាពចិន-កម្ពុជានៅខេត្តសៀមរាបនិងខេត្តបន្ទាយមានជ័យ  បានជួយកន្លែងនោះក្នុងការលើកកម្ពស់កម្រិតទំនើបកម្មផងដែរ។

  ដល់ ខែមិថុនា  ឆ្នាំ២០១៨ ខេត្តយូណានបានកសាងទំនាក់ទំនងមេត្រីភាពអន្តរជាតិចំនួន ៩០ គូ  ដែលទីក្រុងទាំងអស់នេះមកពីប្រទេស ៣៤នៃទ្វីប ៥។  នៅក្នុងនោះ  ប្រទេសពីទ្វីបអាស៊ី ៥០ គូ  ប្រទេសពីទ្វីបអឺរ៉ុប ២២ គូ  ប្រទេសពីទ្វីបអាមេរិក ១០ គូ  ប្រទេសពីទ្វីបអូសេអានី ៦ គូ ប្រទេសពីទ្វីបអាហ្វ្រិក ២ គូ។ ពាក់កណ្តាលឆ្នាំខាងមុខនៃឆ្នាំ ២០១៨  បានបន្ថែមក្រុងមេត្រីភាព ៩ គូ។

អ្នកនិពន្ធ៖ លីហ្សា