អ្នកតំណាងសហគ្រាសមួយចំនួនសង្កេតការណ៍ចំពោះស្ថានភាពចិញ្ចឹមសត្វឃ្មុំអេកូនៅភូមិសឺប៉ាស្រុកដឺឆេងខេត្តយូណាន
“យ៉ាងណាក៏ដោយ បើផ្សិតព្រៃ ទឹកឃ្មុំ គ្រឿងថ្នាំចិនសែ ផលិតផលកសិកម្មពិសេសនៃភូមិយើងអាចលក់បាន ឯរឿងចាកចេញពីភាពក្រីក្រនិង‘ដកមួក’(មួកក្រីក្រ)បានមានសេចក្តីសង្ឃឹមហើយ។” ពេលទទួលបានកិច្ចសន្យាកក់ថ្មីមួយចំនួន នាយករងនៃគណៈកម្មាធិការភូមិសឺប៉ា(Shiba)លោក អាមុសាន(A MUSAN)បាននិយាយដោយសប្បាយរីករាយដូច្នេះ។ ភូមិសឺប៉ា ឃុំជនជាតិលីស៊ូ សៀរុ(Xiaruo)ស្រុកដឺឆេង(Deqing)មណ្ឌលស្វយ័តជនជាតិហ្សាង ឌីឆេង(Diqin)ខេត្តយូណាន ស្ថិតនៅតំបន់ស្នូលនៃតំបន់ការពារធម្មជាតិភ្នំព្រៃបៃម៉ា ជាឃ្លាំងហ្សែននិងកន្លែងរស់នៅនៃជីវកម្រជាច្រើនដូចជា សត្វស្វា yunnan Golden Monkey ដើមឈើ Chinese yewជាដើម។ ក៏ប៉ុន្តែដោយសារមូលហេតុហេដ្ឋារចនាសម្ព័ន្ធមិនសូវរីកចម្រើន លក្ខខណ្ឌបរិស្ថានសម្រាប់ប្រជាជនរស់នៅមិនសូវល្អជាដើម ភូមិសឺប៉ាមានគ្រួសារក្រីក្រចំនួន ២៥៩ ក្នុងគ្រួសារសរុបចំនួន ៣០២ ទាំងមូល។ ពេលថ្មីៗនេះ សហគ្រិននិងអ្នកជំនាញចំនួនជាង ៣០ រូបដែលប្រកបមុខរបរលក់ដូរនិងធ្វើការសិក្សាស្រាវជ្រាវផលិតផលកសិកម្មបានចូលទៅកាន់ភូមិសឺប៉ានៅក្រោមការណែនាំនៃក្រុមហិរញ្ញវត្ថុនៃមណ្ឌលឌីឆេង ដើម្បី“ត្រូតពិនិត្យនិងព្យាបាល”ចំពោះការធ្វើអាជីវកម្មដើម្បីចាកចាញពីភាពក្រីក្រ។ ញ៉ាំងឱ្យធនធានក្នុងភ្នំក្លាយទៅជាតម្លៃសេដ្ឋកិច្ច ឱ្យភូមិដ្ឋានជនជាតិលីស៊ូ“ជិះក្នុងរថយន្តល្បឿនលឿនចាកចេញពីភាពក្រីក្រ។”
ប្រជាជនលីស៊ូនៃភូមិសឺប៉ាស្រុកដឺឆេងខេត្តយូណានកំពុងរាំរបាំភ្នក់ភ្លើង
ផ្ទះថ្មីនៃកសិកររបស់ភូមិសឺប៉ាស្រុកដឺឆេងខេត្តយូណាន
កសិករជនជាតិលីស៊ូនៅភូមិសឺប៉ាស្រុកដឺឆេងខេត្តយូណានកំពុងកំចាត់ស្មៅសម្រាប់ដាំគ្រឿងថ្នាំចិនសែ
ប្រភពរូបថត៖ យ៉ាង ហ្សុងយាវ(YANG ZONGYOU)
អ្នកនិពន្ធ៖ លីហ្សា