ឆ្នាំ ១៩៨៣ លោកស្រីលី ណាឡូ(Li Naluo)កើតនៅក្នុងភូមិ ឡាវដាបោ(Laodabao)គាត់មិនធ្លាប់រៀនចំណេះវិជ្ជាមូលដ្ឋានទាក់ទងនឹងតន្ត្រីនោះទេ តែបានសរសេរបទចម្រៀងភាសាឡាហ៊ូជាង ៣០ បទ(ភាសាឡាហ៊ូជាភាសានៃជនជាតិ ឡាហ៊ូ)ដោយសារសេចក្តីស្រឡាញ់ចំពោះវប្បធម៌ឡាហ៊ូ ។ គាត់ធ្លាប់ចូលរួមការប្រគួតប្រជែងច្រៀងបទចម្រៀងជាច្រើនតាមតំបន់នានាក្នុងប្រទេសចិនហើយទទួលបានរង្វាន់ទៀតផង ព្រមទាំងធ្វើជាអ្នកតំណាងសម័យថ្មីនៃវប្បធម៌ឡាហ៊ូ ធ្វើឱ្យវប្បធម៌ឡាហ៊ូចូលទៅកាន់ចក្ខុវិស័យនៃសាធារណជន។
ទន្ទឹមនិងនេះ លោកស្រី លី ណាឡូ ក៏ច្រៀងចេញនូវការរស់នៅដែលប្រកបដោយសុភមង្គលរបស់ខ្លួនផងដែរ បច្ចុប្បន្ននេះ គ្រួសារនៃលី ណាឡូបានកសាងឡើងផ្ទះថ្មី ហើយបានបើកភោជនីយដ្ឋានក្នុងភូមិ ទិញឡានសម្រាប់គ្រួសារ ដែលធ្វើឱ្យបានជីវភាពរស់នៅយ៉ាងធូធារ។ លោកស្រី លី ណាឡូនិយាយថា៖ “ការមានបានតែម្នាក់ឯងមិនមែនមានបានពិតនោះទេ ខ្ញុំធ្វើជាសមាជិកបក្សកុម្មុយនិស្ត ខ្ញុំត្រូវនាំអ្នកស្រុកទៅកាន់ជីវភាពរស់នៅមួយដ៏ធូរធារ”។
លោកស្រី លី ណាឡូដឹកនាំអ្នកស្រុកស្វែងរកវិធីសាស្ត្រអភិវឌ្ឍជាក់ស្តែង ឱ្យ“ភូមិក្រីក្រ”ឡាវដាបោក្លាយទៅជា“ភូមិទេសចរណ៍”។ ឆ្នាំ ២០១៣ ភូមិនេះបង្កើតឡើងក្រុមហ៊ុនសម្តែងឡាហ៊ូសប្បាយឡាវដាបោឡានឆាំង លោកស្រី លី ណាឡូ បានទទួលតំណែងជាអនុប្រធាន ។ ៤ ឆ្នាំកន្លងមក បានធ្វើការសម្តែងសរុបជាង ៦៣០ ដង ចំណូលពីសម្តែងជាង៣៣២ ម៉ឺនយ័ន ចែកឱ្យអ្នកស្រុក ២២៦ ម៉ឺនយ័ន ចំណូលទេសចរណ៍ជិត ៥០០ ម៉ឺនយ័ន។
ក្រៅពីនេះ លោកស្រី លី ណាឡូ បានធ្វើគំរូនៃការដាំពូជអំពៅថ្មីនិងពូជតែថ្មី នៅក្រោមការដឹកនាំរបស់គាត់ បានបំផុសលក្ខណៈសកម្មនិងលក្ខណៈច្នៃប្រឌិតដល់អ្នកស្រុក ឯមធ្យោបាយរកចំណូលបានពង្រីកយ៉ាងធំទូលាយដោយឥតឈប់ឈរ។ ទេសចរណ៍និងអាជីវកម្មវប្បធម៌បានក្លាយទៅជាប្រភពចំណូលសំខាន់។ ឆ្នាំមុន ចំណូលសុទ្ធជាមធ្យមរបស់ប្រជាជនក្នុងភូមិក្នុងម្នាក់ទទួលបានជាង៥០៦១ យ័ន ក្នុងនោះ ចំណូលពីអាជីវកម្មវប្បធម៌និងទេសចរណ៍ជាង៣៥៥៤ យ័ន។
អ្នកសារព័ត៌មាន៖ Li Yicheng Shen Hao
អ្នកនិពន្ធ៖ លីហ្សា