នាល្ងាចថ្ងៃទី ១០ ខែកក្កដា “សបា្តហ៍ភាពយន្តចិន”និង“ដំណើរភាពយន្តចល័តចិន-កម្ពុជាឆ្នើមលើកទី៣”បានបើកដំណើរការនៅសាលមហោស្រពចតុមុខ ខ្សែភាពយន្តដែលបកប្រែជាភាសាខ្មែរយ៉ាងយកចិត្តទុកដាក់ដោយវិទ្យុមិត្តភាពកម្ពុជា-ចិនបានទាក់ទាញអារម្មណ៍ទស្សនិកជនឱ្យជក់ចិត្តដិតអារម្មណ៍។
សកម្មភាព“ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើម”ធ្លាប់បានរៀបចំពីរលើកដោយជោគជ័យ កាលពីពីរឆ្នាំមុន ដោយបានបញ្ចាំងជាលក្ខណៈចល័តនូវខ្សែភាពយន្តដ៏ឆ្នើមជិត ១០ រឿងដោយចែកជា ២៤ ដងជូនប្រជាជនជិត ៤ ម៉ឺននាក់ ហើយបានផ្តល់ជាបង្អួចថ្មីមួយដើម្បីឱ្យប្រជាជនខ្មែរតាមមូលដ្ឋានកាន់តែស្វែងយកច្បាស់អំពីវប្បធម៌ប្រវត្តសាស្ត្រនិងស្មារតីនាសម័យបច្ចុប្បន្ននៃប្រទេសចិន ហើយវាបានក្លាយទៅជាស្លាកសំខាន់សម្រាប់ការផ្លាស់ប្តូរវប្បធម៌នៃប្រទេសទាំងពីរ។
“សបា្តហ៍ភាពយន្តចិន”លើកនេះ ជាសកម្មភាពសំខាន់មួយក្នុងសកម្មភាពនៃខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជានិងចិន នឹងត្រូវបញ្ចាំងខ្សែភាពយន្តចិនដ៏ឆ្នើមដែលបញ្ចូលសម្លេងជាភាសាខ្មែរចំនួន ៦ដោយឥតគិតថ្លៃជូនប្រជាជននៅទីនោះ។
អ្នកសារព័ត៌មាន៖ Yu Jiangning(ទស្សនាវដ្តី《ខ្មែរ》)
អ្នកនិពន្ធ៖ លីហ្សា