ក្នុងនាមជាប្រទេសតាមបណ្តោយផ្លូវសូត្រលើសមុទ្រដ៏សំខាន់ កម្ពុជាបានបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ចូលរួមយ៉ាងសកម្មក្នុងការកសាង”ខ្សែក្រវាត់មួយនិងផ្លូវមួយ” ដើម្បីបង្កើតបណ្តាញគមនាគមន៍ក្នុងវស័យផ្លូវថ្នល់ កំពង់ផែនិងអាកាសចរណ៍ជាដើម ក្នុងន័យជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃកម្ពុជា ។
តាំងពីដើមឆ្នាំ២០១៨មកដល់ពេលបច្ចុប្បន្ននេះ គម្រោងជំនួយចិនលើផ្លូវលេខ១៥៧៧និងគម្រោងពង្រីកផ្លូវលេខ៦ជាដើមបានបញ្ចប់ជាបន្តបន្ទាប់ហើយប្រគល់ឲ្យប្រើប្រាស់ជាផ្លូវការ ហើយគម្រោងថ្មីៗជាច្រើនត្រូវបានចាប់ផ្តើមជាបន្តបន្ទាប់ ។
លោក Xiong Bo ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានថ្លែងថា ឆ្នាំ២០១៨នេះជាខួប ៤០ ឆ្នាំនៃការធ្វើកំណែទម្រង់និងបើកទូលាយនៃប្រទេសចិន និងជាខួបទី ៦០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកម្ពជា ។ គម្រោងទាំងអស់ដែលបានជួយដោយចិននៅកម្ពុជាបានបង្ហាញយ៉ាងពេញលេញនូវនិន្នាការយ៉ាងខ្លាំងនិងលទ្ធផលផ្លែផ្កាយ៉ាងច្រើនក្នុងការពង្រឹងនិងពង្រីកមិត្តភាពចិន-កម្ពុជា ។ ផ្លូវជាតិសំខាន់ៗរបស់កម្ពុជាដែលត្រូវបានជួសជុលនិងពង្រីកមុខជានឹងដើរតួនាទីដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៅខេត្តតាមបណ្តោយផ្លូវ ។
ឯកឧត្តមស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនកម្ពុជាបានប្រាប់អ្នកសារព័ត៌មានថា ប្រទេសចិនជាដៃគូសហប្រតិបត្តិការសំខាន់របស់កម្ពុជាក្នុងវិស័យអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ។ សហគ្រាសចិនបានជួយជួសជុលផ្លូវ កសាងស្ពាន កំពង់ផែនិងព្រលានយន្តហោះនៅកម្ពុជា គម្រោងទាំងនេះនឹងជួយកម្ពុជាក្នុងការលើកកម្ពស់សមត្ថភាពដឹកជញ្ជូន កាត់បន្ថយការចំណាយផ្នែកចរាចរណ៍ទំនិញនិងជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម ។