មិត្តភាពចិននិងកម្ពុជាមានភាពរឹងមាំនិងរីកចម្រើនខ្លាំង

2018-07-20 10:18:15 |ប្រភព:国际在线

កាលពី​ថ្ងៃទី១៩​ខែកក្កដា​ឆ្នាំ១៩៥៨​ ប្រទេស​ទាំងពីរ​ចិននិង​កម្ពុជា​បានចង​សម្ព័ន្ធ​ផ្លូវទូត​ជាផ្លូវការ ។​ ក្នុង៦០​ឆ្នាំកន្លង​ទៅនេះ​ មិត្តភាពចិន​និងកម្ពុជា​ដែល​បង្កើតនិង​បណ្តុះបណ្តាល​ដោយ​អ្នកដឹកនាំ​នៃ​ប្រទេសទាំងពីរ​បាន​ឆ្លងកាត់​ការផ្លាស់ប្តូរ​ពេលវេលា​និង​ស្ថានភាព​អន្តរជាតិ​ហើយ​កាន់តែ​រីកចម្រើន​ខ្លាំង ។

ក្នុង​ឱកាសនៃ​ពីធីរំលឹក​ខួបឆ្នាំទី៦០​នៃការបង្កើត​ទំនាក់ទំនង​ផ្លូវទូត​រវាង​ប្រទេស​ចិននិង​កម្ពុជា​ដែលបាន​រៀបចំធ្វើ​នៅពេល​ថ្មីៗកន្លង​ទៅនេះ​ សម្តេចហ៊ុនសែន ​នាយករដ្ឋមន្ត្រីនៃ​កម្ពុជា​បានថ្លែងថា​ មិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​កម្ពុជានិងចិន​មុខជា​នឹងរួម​វិភាគទាន​វិជ្ជមាន​ចំពោះ​ការបង្កើត​សហគមន៍​រួមវាសនា​នៃ​មនុស្សជាតិ​មិនខាន ។

លោក ​Xiong​ Bo​ ឯកអគ្គរដ្ឋទូតចិន​ប្រចាំនៅ​កម្ពុជាបាន​ថ្លែងថា ​យើងជឿ​ជាក់ថា​ ក្នុង​រយៈពេល​៦០ឆ្នាំ​ខាងមុខនេះ​ ការជឿទុក​ចិត្តគ្នា​ខាង​នយោបាយ​កម្រិតខ្ពស់​និងមិត្តភាព​ប្រពៃណី​យ៉ាង​ជ្រាលជ្រៅ​​រវាង​ចិននិង​កម្ពុជា ​មុខជានឹង​រក្សាតទៅ​ទៀត ។ ​ភាគីទាំងពីរ​នឹង​មាន​កិច្ចសហប្រតិបត្តិការ​កាន់តែ​ទូលំទូលាយ​ក្នុងវិស័យ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​វប្បធម៌និង​មនុស្សជាតិ​ជាដើម ​។ អនាគតនៃ​កិច្ចសហប្រតិបត្តិការ​រវាង​ចិននិង​កម្ពុជា​គឺភ្លឺស្វាង ​ហើយ​អត្ថន័យ​អន្តរជាតិ​និងក្នុងតំបន់​នៃទំនាក់ទំនង​ចិននិង​កម្ពុជា​ក៏នឹង​កាន់តែ​លេចធ្លោ​ផងដែរ ។