ឧឡានច្នៃប្រឌិតវប្បធម៌កម្ពុជា-ចិន បើកការដ្ឋានសាងសង់ជាផ្លូវការ

2018-07-21 18:41:39 |ប្រភព:yunnangateway

  នាថ្ងៃទី១៩ ខែកក្កដា​ជាថ្ងៃខួបទី៦០ដែលប្រទេសកម្ពុជា-ចិនបានបង្កើតទំនាក់ទំនង​ការ​ទូត​ជាផ្លូវការ  ពិធីសម្ពោធការដ្ឋានសាងសង់ឧឡានច្នៃប្រឌិតវប្បធម៌កម្ពុជា​បានបើកសម្ពោធ​ជា​ផ្លូវការនៅទីតាំងគម្រោង“ឧឡានច្នៃប្រឌិតវប្បធម៌កម្ពុជា-ចិន”ក្នុងទីក្រុងថ្មីវប្បធម៌អង្គរ។

  យោងតាមដំណឹងបានឱ្យដឹងថា  គម្រោង“ឧឡានច្នៃប្រឌិតវប្បធម៌កម្ពុជា-ចិន”គ្រប់គ្រង​ដោយក្រុមហ៊ុនប្រចាំសម្ព័ន្ធវិនិយោគវប្បធម៌ខេត្តយូណាន  ដែលទំហំនៃគម្រោងមានចំនួន៣.៣ ហិកតា  គម្រោងនៃការសាងសង់ថ្មីនេះរួមមានមហោស្រពស្នាមញញឹមអង្គរថ្មី  ការ​សម្តែង《ស្នាមញញឹមអង្គរ》ថ្មី  សារមន្ទីរចូវ ដាក្វាន  មជ្ឈមណ្ឌលការផ្លាស់ប្តូរ​វប្បធម៌​កម្ពុជា-ចិន​ជាដើម។

 

  ឧឡានច្នៃប្រឌិតវប្បធម៌កម្ពុជា-ចិននេះនឹងបង្ហាញពីវប្បធម៌ប្រវត្តិសាស្ត្រនិង​ទំនៀមទម្លាប់​នៃប្រទេសកម្ពុជាលើគ្រប់វិស័យទៅកាន់ភ្ញៀវទេសចរណ៍ដែលមកពីគ្រប់ទិសទីហើយក្រោយ​ពី​កសាងរួចរាល់វានឹងក្លាយទៅជាឧឡានដែលមានប្រធានបទវប្បធម៌ធំជាងគេក្នុង​ប្រទេស​កម្ពុជា។ 

អ្នកនិពន្ធ៖ លីហ្សា