កសិករនៃភូមិទានស៊ីន(Dianxin)ឃុំយ៉ាងចេ(Yangjie)ស្រុកសៀនទាន(Xundian)ខេត្តយូណានកំពុងតែបេះផ្សិតបរិភោគក្នុងរោងដាំបន្លែ។
ដើម្បីអនុវត្តជាក់ស្តែងនូវគោលនយោបាយ“ឧស្សហកម្មអភិវឌ្ឍន៍សម្រាប់ចាកចេញពីភាពក្រីក្រ” ឃុំយ៉ាងចេស្រុកស្វយ័តជនជាតិហួយជនជាតិយីសៀនទានខេត្តយូណានបានប្រើប្រាស់ទម្រង់សម្រាប់ការកាត់បន្ថយភាពក្រីក្រយ៉ាងត្រឹមត្រូវគឺ“សាខាគណបក្ស+សហករណ៍+គ្រួសារក្រីក្រ+សហគ្រាសនាំមុខ” សាខាគណបក្សនៃភូមិទានស៊ីនឃុំនេះចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃការសហប្រតិបត្តិការជាមួយសហគ្រាស គ្រួសារចំនួន៧០ក្នុងតំបន់គ្របគ្រង់ប្រើប្រាស់មូលនិធិគាំទ្រអាជីវកម្មចូលភាគហ៊ុន ហើយចូលរួមសកម្មភាពក្នុងការដាំដុះផ្សិតបរិភោគ និងគ្រប់គ្រង់រោងបន្លែជាដើម ដែលនេះបានធានាឱ្យគ្រួសារក្រីក្រមានចំណូលដ៏ស្ថិរភាពនិងបង្កើនល្បឿនចាកចេញពីភាពក្រីក្រនិងបន្ថែមចំណូលកាន់តែឆាប់រហ័ស។
កម្មករកំពុងតែឱ្យទឹកដោះគោដល់សត្វគោនៅកសិដ្ឋានចិញ្ចឹមរបស់ក្រុមហ៊ុនចិញ្ចឹមសត្វចាលូងសៀនទានយូណាន។ សហគ្រាសដាក់វិនិយោគទុន ៤៩ លានយ័ន ដែលចិញ្ចឹមសត្វទឹកដោះគោជាង ៥០០ ក្បាល បានណែនាំគ្រួសារក្រីក្រចំនួន ១៥០ ក្នុងការចាកចេញពីភាពក្រីក្រនិងការរកចំណូលបន្ថែម។
ប្រភពរូបថត៖ Yang Zongyou
អ្នកនិពន្ធ៖ លីហ្សា