តំបន់បាក់ទំនប់វារីអគ្គិសនីក្លាយជាតំបន់រងគ្រោះបន្ទាន់នៃប្រទេសឡាវ

2018-07-25 11:28:41 |ប្រភព:CRI

  នៅវេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២៣​ខែ​កក្កដា តាម​ម៉ោង​ប៉េកាំង ស្ថានីយ​វារី​អគ្គិសនី​Xe​pi​an​–​Xenamnoy ក្នុងខេត្ត Attapeu ស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេសឡាវបាន​កើត​ឧបទ្ទវ​ហេតុ​បាក់​ទំនប់​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ជា​ច្រើន​នាក់​ស្លាប់​និង​រង​របួស និង​ច្រើន​រយ​នាក់​ទៀត​បាត់​ខ្លួន ព្រម​និង​បង្ក​ឲ្យ​ខូច​ខាត​សេដ្ឋកិច្ច​យ៉ាង​ធ្ងន់​ធ្ងរ។រដ្ឋាភិបាល​ឡាវ​បាន​កំណត់​តំបន់​ពាក់​ព័ន្ធ​ជា​តំបន់​រង​គ្រោះ​បន្ទាន់​ថ្នាក់​ជាតិ។ស្ថានទូត​ចិន​ប្រចាំ​នៅ​ឡាវ​បាន​ក្រើន​រំលឹក​ប្រជាពលរដ្ឋ​ចិន​ត្រូវ​មាន​ភាព​ប្រុង​ប្រយ័ត្ន​ក្នុង​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត Attapeu​និង​តំបន់​ជុំវិញ​ក្នុង​អំឡុង​ពេល​កើត​ហេតុ​នេះ។តាម​ការ​ផ្សាយ​ដំណឹងឲ្យ​ដឹង​ថា គិត​រហូត​ដល់​បច្ចុប្បន្ន គ្មាន​ពលរដ្ឋ​ចិន​បាន​រង​គ្រោះ​ក្នុង​ឧបទ្ទវហេតុ​លើក​នេះ​ទេ៕

អ្នកបកប្រែ៖ Zheng Lei