ភូមិ Huangcaoling នៃស្រុក Jingdong បានលាក់ខ្លួនយ៉ាងជ្រៅក្នុងភ្នំ Wuliangshan ដែលមានកម្ពស់ពីនីវ៉ូទឹកសមុទ្រជាង២០០០ម៉ែត្រ អាកាសធាតុនៅតំបន់មាននីវ៉ូទឹកសមុទ្រខ្ពស់ល្មមក្នុងការលូតលាស់នៃម្រេចក្រហមបានធ្វើឱ្យម្រេចក្រហមនៅភូមិ Huangcaoling ប្រកបដោយក្លិនក្រអូបដ៏ពិសេសនិងរសជាតិមុតយ៉ាងឈ្ងុយឆ្ងាញ់។ នារាល់រដូវនេះ ពេលឈរនៅមាត់ភូមិ Huangcaoling ក៏អាចធុំក្លិនក្រអូបនៃម្រេចក្រហមដែរ។
បច្ចុប្បន្ននេះ ភូមិ Huangcaoling បានដាំដុះម្រេចក្រហមជាង៧៣ម៉ឺនម៉ែត្រក្រឡា ម្រេចក្រហមដែលបានឈានចូលរយៈពេលប្រមូលមានជាង៥៣ម៉ឺនម៉ែត្រក្រឡា ហើយរាល់ទំហំ៦៦៦ម៉ែត្រក្រឡាអាចផលិតម្រេចក្រហមបាន៦០០គីឡូ។ ឆ្នាំនេះ ម្រេចក្រហមដ៏ស្រស់នៃភូមិ Huangcaoling នៅទីផ្សារលក់ដល់៤០យ័នក្នុងមួយគីឡូ។ ទោះបីជាតម្លៃម្រេចក្រហមថ្លៃជាងឆ្នាំមុន ក៏ប៉ុន្តែអតិថជនមកទិញម្រេចក្រហមរបស់ភូមិ Huangcaoling ឥតឈប់ឈរ ម្រេចក្រហមបានក្លាយទៅជាអាជីវកម្មពិសេសដែលនាំឱ្យប្រជាជនក្នុងភូមិ Huangcaoling បន្ថែមចំណូលនិងឈានទៅកាន់ជីវភាពរស់នៅធូរធារ›៕
អ្នកសារព័ត៌មាននិងប្រភពរូបថត៖ Ye Zhaoling Li Jiang Chen Yinglin Wang Fang
អ្នកនិពន្ធ៖ លីហ្សា