នាថ្ងៃទី២៤ ខែកក្កដា ពិធីប្រគល់សម្ភារៈដល់វិទ្យាស្ថានទំនាក់ទំនងការទូតនិងអន្តរជាតិប្រទេសកម្ពុជាដែលជាជំនួយរបស់ប្រទេសចិនបានប្រារព្ធនៅក្រសួងការបរទេសនៃប្រទេសកម្ពុជា។
យោងតាមដំណឹងបានឱ្យដឹងថា វិទ្យាស្ថានទំនាក់ទំនងការទូតនិងអន្តរជាតិប្រទេសកម្ពុជាបានសាងសង់ជាផ្លូវការនិងដាក់ឱ្យដំណើរការនៅខែកុម្ភៈឆ្នាំ២០១៨។ សម្ភារៈសិក្សាដែលជាជំនួយពីប្រទេសចិននឹងអាចជួយឱ្យវិទ្យាស្ថាននេះរៀបចំនូវការបណ្តុះបណ្តាលជំនាញខាង IT ការទូតសាធារណៈ និងភាសាបរទេសជាដើម ហើយនឹងលើកម្ពស់លក្ខខណ្ឌក្នុងការបណ្តុះបណ្តាលអ្នកជំនាញការទូតប្រទេសកម្ពុជានៃវិទ្យាស្ថាននេះ៕
អ្នកសារព័ត៌មាន៖ Yu Jiangning Ding Feng
អ្នកនិពន្ធ៖ លីហ្សា