GDPនៃខេត្តយូណានក្នុងដើមពាក់កណ្តាលឆ្នាំ២០១៨កើនឡើងដល់៧សែន៨៨៦លានយ័ន

2018-07-27 09:49:52 |ប្រភព:云南网

  នារសៀលថ្ងៃ២៥ ខែកក្កដា  អ្នកសារព័ត៌មានបានទទួលដំណឹងពីសន្និសីទសារព័ត៌មានស្តីពីស្ថានភាពអភិវឌ្ឍន៍សង្គម​និងសេដ្ឋកិច្ចខេត្តយូណាននៅដើមពាក់កណ្តាលឆ្នាំ២០១៨បានឱ្យដឹងថា  នៅពាក់កណ្តាលឆ្នាំ២០១៨ ខេត្តយូណានសម្រេច​បាននូវ​ផលិតផលក្នុងស្រុកសរុប(GDP)ក្នុងទំហំ៧សែន៨៨៦លានយ័នដែលប្រៀបធៀបនឹងឆ្នាំមុនបានកើនឡើង៩.២%  ខ្ពស់ជាងGDPនៃប្រទេសទាំងមូល(៦.៨%)២.៤%ហើយសន្ទុះនៃការកើនឡើងនេះជាប់លំដាប់ថ្នាក់ទីបីក្នុងប្រទេសចិន។  សេដ្ឋកិច្ចខេត្តទាំងមូលនៅពាក់កណ្តាលឆ្នាំនេះបានអភិវឌ្ឍប្រកបដោយស្ថិរភាពដែលបង្ហាញតាម​លក្ខណៈ​ទាំង៦គឺ៖ ការអភិវឌ្ឍមានស្ថិរភាពនិងល្បឿនលឿន  ប្រសិទិ្ធភាពអភិវឌ្ឍន៍កើនខ្ពស់ឥតឈប់ឈរ    និន្នាការអភិវឌ្ឍន៍​មាន​ស្ថិរភាពនិងល្អប្រសើរ  ជំហានក្នុងការបណ្តុះបណ្តាលថាមពលថ្មីបានបង្កើនល្បឿនទៅមុខ  លក្ខខណ្ឌអភិវឌ្ឍន៍មូលដ្ឋាន​កាន់តែរឹងមាំ  លទ្ធផលតបស្នងជាផលប្រយោន៍កាន់តែច្រើនជូនដល់ជីវភាពរស់នៅរបស់ប្រជាជន។

អ្នកសារព័ត៌មាន៖ Li Hongkai

អ្នកនិពន្ធ៖ លីហ្សា