លោកស៊ីជីនភីងប្រធានរដ្ឋចិនចូលរួមវេទិកាឧស្សាហកម្មនិងពាណិជ្ជ-កម្មនៃប្រទេសBRICS ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ

2018-07-27 11:33:29 |ប្រភព:CRI

 

  ថ្ងៃ​ទី​២៥​ខែ​កក្កដា លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​បាន​ចូល​រួម​វេទិកា​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​នៃ​ប្រទេសBRICSដែល​បើក​ធ្វើ​នៅ​ក្រុង​ចូហានណេស​បឺក​តាម​សេចក្តី​អញ្ជើញ ព្រម​ទាំង​បាន​ថ្លែង​សុន្ទរកថា​គន្លឹះដែល​មាន​ចំណង​ជើង​ថា”សម្រប​ទៅ​តាម​ចរន្ត​យុគសម័យ ដើម្បី​សម្រេចការ​អភិវឌ្ឍ​ជា​មួយ​គ្នា” ដោយ​បាន​គូស​បញ្ជាក់​ថា ប្រទេសBRICSគួរ​តែ​សម្រប​ទៅ​តាម​និន្នាការ​ទូទៅ​នៃ​ប្រវត្តិសាស្រ្ត ប្រកាន់​ខ្ជាប់​កិច្ច​សហប្រតិបត្តិការ​ឈ្នះ–ឈ្នះ ចាត់​ទុក​ការ​ច្នៃ​ប្រឌិត​ថ្មី​ជា​សេចក្តី​ណែនាំ ប្រកប​ដោយ​បរិយាប័ន្ន ផ្តល់​ផល​ប្រយោជន៍​ជា​ទូទៅ​និង​ពហុភាគី​និយម ដើម្បី​ដើរ​តួនាទី​ប្រកប​ដោយ​លក្ខណៈស្ថាបនាសម្រាប់​ការ​បង្កើត​ទំនាក់​ទំនង​អន្តរជាតិ​បែប​ថ្មី​និង​បង្កើត​សហគមន៍​រួម​វាសនា​តែ​មួយ​របស់​មនុស្ស​ជាតិ។

  ថ្លែង​ក្នុង​សុន្ទរកថា លោក​ស៊ីជីនភីង​បាន​គូស​បញ្ជាក់​ថា នៅ​រយៈពេល​១០​ឆ្នាំ​ខាង​មុខ ខ្ញុំ​រំពឹង​រួម​ជា​មួយ​អ្នក​ដឹក​នាំ​នៃ​បណ្តា​ប្រទេសBRICS ដើម្បី​ដើរ​តួនាទី​ប្រកប​ដោយ​លក្ខណៈ​ស្ថាប​នា​សម្រាប់​ការ​បង្កើត​ទំនាក់​ទំនង​អន្តរជាតិ​បែប​ថ្មី​និង​បង្កើត​សហគមន៍​រួម​វាសនា​តែ​មួយ​របស់​មនុស្ស​ជាតិ ហើយ​ខ្ញុំ​សូម​ស្នើ​ឲ្យ​មាន​ការ​ប្រកាន់​ខ្ជាប់​ដូច​ជា៖

  ទី​១ ប្រកាន់​ខ្ជាប់​កិច្ច​សហប្រតិបត្តិការឈ្នះ–ឈ្នះ ដើម្បី​កសាង​សេដ្ឋកិច្ច​បើក​ទូលាយ។

  ទី​២ ប្រកាន់ខ្ជាប់​ការ​ចាត់​ទុក​ការ​ច្នៃ​ប្រឌិត​ជា​សេចក្តី​ណែនាំ ដើម្បី​ក្តាប់​ជាប់កាលានុវ​ត្ត​ភាព​អភិវឌ្ឍន៍។

  ទី​៣ ប្រកាន់​ខ្ជាប់​បរិយាប័ន្ន​និង​ការ​ផ្តល់​ផល​ប្រយោជន៍​ជា​ទូទៅ ដើម្បី​ផ្តល់​សេចក្តី​សុខ​សុភ​មង្គល​ជូន​ប្រជាជន​នៃ​ប្រទេស​នានា។

  ទី​៤ ប្រកាន់​ខ្ជាប់​ពហុភាគី​និយម ដើម្បី​ធ្វើ​ឲ្យ​អភិបាល​កិច្ច​ជា​សកល​មាន​ភាព​ល្អ​ពេញ​លេញ៕

អ្នកបកប្រែ៖ Zheng Lei