ក្រសួងការបរទេសចិន៖ ប្រទេសចិនរីករាយផ្តល់ការគាំទ្រនិងការជួយឧបត្ថម្ភដល់ប្រទេសឡាវសម្រាប់ធ្វើការងារជួយសង្រ្គោះឧប្បត្តិហេតុបាក់ទំនប់នៅប្រទេសឡាវ

2018-07-27 11:37:30 |ប្រភព:CRI

  

  ទាក់​ទិននឹង​ឧប្បត្តិហេតុ​បាក់​ទំនប់​​វារី​អគ្គិសនី​ខេត្ត​Attapeu ដែល​ស្ថិត​នៅ​​ភាគ​ខាង​ត្បូង​ប្រទេស​ឡាវ​​ដែល​បាន​កើត​ឡើងនា​​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ  លោក​GengShuang​ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ថ្លែងនៅ​ថ្ងៃទី ២៥ ខែ​កក្កដា​ ​ថា ប្រទេសចិន​រីករាយ​ផ្តល់​ការ​គាំទ្រ​និង​ការ​ជួយ​ឧបត្ថម្ភ​យ៉ាង​សកម្មនិង​​ទាន់​ពេល​វេលា​ចំពោះ​ប្រទេស​ឡាវ​ក្នុង​ការ​អនុវត្ត​ការងារ​ជួយ​សង្រ្គោះ​ បច្ចុប្បន្ន​បាន​និង​កំពុង​ធ្វើ​ការ​ទាក់ទង​គ្នា​យ៉ាង​ដិត​ដល់​​ជា​មួយ​ប្រទេស​ឡាវ ។

  លោក​ GengShuang​ បាន​មានប្រសាសន៍​ថា ប្រទេសចិនសូម​​សម្តែង​ការ​សួរសុខទុក្ខ​ដោយ​ស្មោះ​​ចំពោះ​ប្រទេស​ឡាវ​ដែល​បាន​កើត​ឧប្បត្តិហេតុ​បាក់ទំនប់​​វារី​អគ្គសនី​និង​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​ស្លាប់​និង​រង​របួស ក៏​ដូច​ជា​​ខូច​ខាត​​​ទ្រព្យ​សម្បត្តិ​ និង​សូម​រំលែក​ទុក្ខ​យ៉ាង​ក្រៀម​ក្រំ​ចំពោះ​អ្នក​រង​គ្រោះ​ សង្ឃឹមថា​មនុស្ស​បាត់​ខ្លួន​អាច​ត្រូវ​រកឃើញវិញក្នុង​ពេល​ឆាប់​ៗ​​ ជន​រង​របួស​ឆាប់​បាន​​ជា​សះស្បើយ​ ​ ហើយ​ប្រជាជន​រង​គ្រោះ​មាន​ជីវភាព​រស់​នៅ​ជា​ប្រក្រតីឡើង​វិញ​ក្នុង​​ពេលឆាប់​ៗ​ខាង​មុខនេះ​ ៕​

អ្នកបកប្រែ៖ Zhai Qianqian