ក្រុងZhaotongស្ថិតនៅភាគឦសាននៃខេត្តយូណាប្រទេសចិន គឺជាតំបន់ក្រីក្រខ្លាំង។ កាលពីឆ្នាំ២០១៥ ខេត្តយូណាបានតាក់តែងផែនការប្រតិបត្តិការរយៈពេល៣ឆ្នាំសម្រាប់ការងារជួយឧបត្ថម្ភជនក្រីក្រតាមរយៈការផ្លាស់ប្តូរទីលំនៅរបស់ពួកគាត់ទៅតំបន់ខុសគ្នានៃខេត្តយូណាន។ អនុលោមតាមផែនការនេះ ចាប់ពីឆ្នាំ២០១៦តទៅ ខេត្តយូណាននឹងទម្លាក់ថវិកា៦ម៉ឺនលានយាន់ប្រាក់ចិន ក្នុងរយៈពេល៣ឆ្នាំដោយបានសម្រេចជាមូលដ្ឋាននូវការងារជួយឧបត្ថម្ភជនក្រីក្រតាមរយៈការផ្លាស់ប្តូរទីលំនៅទៅតំបន់ខុសគ្នាដែលកសាងភូមិថ្មីចំនួន៣ពាន់សរុប៣សែនគ្រួសារ គ្របដណ្តប់លើប្រជាពលរដ្ឋ១លាននាក់ ជាមួយគ្នានេះដែរក៏បានជំរុញការបណ្តុះបណ្តាលខាងឧស្សាហកម្មនិងការរកការងារធ្វើនៅតំបន់ខុសគ្នាទៀតផង។ ម្យ៉ាងទៀត នឹងខិតខំធានាជាក់លាក់ឱ្យភូមិថ្មីទាំងនេះ ក្លាយទៅជាភូមិស្រស់ស្អាតដែលមានបរិស្ថានស្អាតនិងសមស្របនឹងការរស់នៅក្នុងរយៈពេល២ឆ្នាំខាងមុខ៕
អ្នកបកប្រែ៖ Wang Zhaojun