សបា្តហ៍សុវត្ថិភាពអាហារនៃប្រទេសចិន ទៅជាមួយអ្នកសារព័ត៌មានក្នុងការស្វែងយល់ទីតាំងគំរូផ្ទះបាយ4D

2018-07-27 17:40:13 |ប្រភព:云南网

  កាលពីថ្ងៃទី២៥ ខែកក្កដា  អ្នកសារព័ត៌មានបានមកដល់ភោជនីយដ្ឋានទីតាំងគំរូ4Dភោជនីយដ្ឋានសង្គមមួយដែលស្ថិតនៅផ្លូវJinmaនៃទីក្រុងគុនមីញ  ដើម្បីណែនាំលោកអ្នកចូលទៅក្នុងពិភពភោជនីយដ្ឋានដ៏ពិសេសមួយ។

  យោងតាមការណែនាំបានឱ្យដឹងថា  ផ្ទះបាយ4Dជាទម្រង់មួយដែលសហគ្រាសភោជនីយដ្ឋានសម្រេចក្នុងការរៀបចំឱ្យ​បានល្អ  ការទទួលខុសត្រូវល្អ  ការអនុវត្តល្អ  និងការបណ្តុះបណ្តាលល្អក្នុងការគ្របគ្រង់ផ្ទះបាយ។  តាមរយៈការអនុវត្តការគ្រប់គ្រងមួយចំនួនប្រកបដោយស្តង់ដា  លើកកម្ពស់អនាម័យនៃបរិយាកាសធ្វើការ  លើកកម្ពស់គុណភាពនិងសមត្ថភាពបុគ្គលិក  បែងចែកភារៈកិច្ចតាមមុខតំណែងយ៉ាងច្បាស់លាស់  លើកកម្ពស់ប្រសិទិ្ធភាពនៃសហគ្រាសភោជនីយដ្ឋាមក្នុងការធ្វើការនិងគ្រប់គ្រងផ្ទះបាយ។   អ្នកសារព័ត៌មានមើលឃើញថា  ក្នុងផ្ទះបាយនេះ  ផ្នែកនីមួយៗសុទ្ធតែដាក់ស្លាកសំគាល់រួចរាល់  វត្ថុផ្សេងៗរៀបចំយ៉ាងមានសណ្ដាប់ធ្នាប់  តាមលេខរៀងនៃស្លាកសំគាល់  ចុងភៅអាចរកឃើញសម្ភារៈដាំបាយក្នុងរយៈពេលខ្លីបំផុតដែលបានលើកកម្ពស់ប្រសិទ្ធិភាពការងារយ៉ាងច្រើន។

  ក្រោយពីបុគ្គលិកពាក់ព័ន្ធទស្សនាផ្ទះបាយនេះរួចហើយបាននិយាយថា  យ៉ាងណាក៏ដោយ  ទោះបីជាការរៀបចំទីតាំងដាក់អាហារ  ការលាងសំអាតសម្ភារៈដាំស្ល​  ឧបករណ៍និងប្រដាប់ប្រដាផ្សេងៗនៃផ្ទះបាយនេះ  ឆ្លងកាត់ការត្រួតពិនិត្យដោយជ្រើសរើសតាមចិត្តសុទ្ធតែអាចបំពេញតាមសំណូមពរបាន។

  នាពេលអនាគត  សង្ឃឹមថាសហគ្រាសភោជនីយដ្ឋានផ្សេងៗអាចធ្វើតាមបែបបទនៃការ​គ្រប់គ្រង​ដូចផ្ទះបាយ​4D  ត្រូវប្រើប្រាស់បែបបទនៃការ​គ្រប់គ្រងយ៉ាងតឹងរ៉ឹងដើម្បីធានាពីសុវត្ថិភាពចំណីអាហារ  ឱ្យអតិថជនដែលមកពិសាអាចទុកចិត្តបាន៕

អ្នកសារព័ត៌មាន៖ He  Kai

អ្នកនិពន្ធ៖ លីហ្សា