រថភ្លើងចិន-អាស៊ីតាមផ្លូវដែកទទឹងមួយម៉ែត្រចិន-វៀតណាមបានបើកដំណើរការលើស ៥០០ ខ្សែ

2018-07-31 10:06:03 |ប្រភព:Xinhua

  យោងតាមដំណឹងបានឱ្យដឹងថា  ដល់ថ្ងៃទី២៦ ខែកក្កដា  រថភ្លើងចិន-អាស៊ីតាមផ្លូវដែកទទឹងមួយម៉ែត្រពីទីក្រុង Kaiyuanប្រទេសចិនឈានទៅកាន់ទីក្រុងHaiphongនៃប្រទេសវៀតណាមបានបើកដំណើរការដល់ ៥៣៩ ខ្សែក្នុងនោះទំនិញត្រូវបានដឹកជញ្ជូនមានដល់២១ម៉ឺន៦ពាន់តោន។នៅក្នុងនោះ  ទំនិញនាំចេញមានចំនួន១១ម៉ឺន២ពាន់តោន  ទំនិញនាំចូលមាន១០ម៉ឺន៤ពាន់តោន  ឯទំនិញនាំចេញនិងនាំចូលសុទ្ធតែប្រហាក់ប្រហែលស្មើនឹងពាក់កណ្តាលនៃទំនិញទាំងមូល  ។ផ្លូវដែកទទឹងមួយម៉ែត្រនេះបានក្លាយទៅជាច្រកដ៏ងាយស្រួលក្នុងការទាក់ទងគ្នានិងតភ្ជាប់គ្នារវាងប្រទេសចិននិងប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍។ 

  ដើម្បីបញ្ចេញនូវផលប្រយោជន៍ក្នុងការដឹកជញ្ជូនរួមអន្តរជាតិនៃផ្លូវដែកទទឹងមួយម៉ែត្រ  បង្កើនប្រសិទ្ធិភាពម៉ាកនៃការដឹកជញ្ជូនរួមអន្តរជាតិនៃផ្លូវដែកទទឹងមួយម៉ែត្រចិន-វៀតណាម  ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧  តាមរយៈអាជ្ញាធរខាងផ្លូវដែកនៃប្រទេសចិន-វៀតណាមបានពិគ្រោះពិភាក្សាគ្នារួចរាល់  ក្នុងការរៀបចំបើកដំណើរការរថភ្លើងដឹកជញ្ជូនទំនិញអន្តរជាតិពីស្ថានីយរថភ្លើងKaiyuanនៃប្រទេសចិនឈានទៅកាន់ស្ថានីយរថភ្លើងHaiphong នៃប្រទេសវៀតណាម  ដើម្បីលើកកម្ពស់គុណភាពនៃការដឹកជញ្ជូនតាមផ្លូវដែក។

  តាមរយៈរថភ្លើងចិន-អាស៊ី  ជីចំណីសត្វនិងដែកថែបជាដើមត្រូវបាននាំចេញទៅកាន់ប្រទេសនៅតំបន់អាស៊ីឥតឈប់ឈរ  ឯស្ពានធ័រជាដើមបានដឹកជញ្ជូនចូលមកប្រទេសចិន  ដែលបានបំផុសនូវកម្លាំងសកម្មនៃទីផ្សារ។

  ផ្លូវដែកទទឹងមួយម៉ែត្រចិន-វៀតណាមបានបើកដំណើរការរថភ្លើងនៅឆ្នាំ១៩១០  យ៉ាងណាក៏ដោយ  ទោះបីជាដល់ពេលបច្ចុប្បន្ននេះ  វានៅតែជាច្រកផ្លូវដីគោកឆ្ពោះទៅកាន់សមុទ្រដ៏ងាយស្រួលសម្រាប់តំបន់និរតីនៃប្រទេសចិនដែលតភ្ជាប់ប្រទេសវៀតណាមនិងបែរឆ្ពោះទៅកាន់ទីផ្សារអាស៊ីអាគ្នេយ៍  ដែលមានសារៈសំខាន់ណាស់សម្រាប់ជំរុញការធ្វើពាណិជ្ជកម្មទៅវិញទៅមករវាងប្រទេសចិននិងប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍។

អ្នកសារព័ត៌មាន៖ Xu qian  Zhang Weiming Liu Haoliang

អ្នកនិពន្ធ៖ លីហ្សា