ភាគីចិនអបអរសាទរចំពោះដំណើរការដោយរលូននូវការបោះឆ្នោតនៅកម្ពុជា រីករាយជំរុញទំនាក់ទំនងចិននិងកម្ពុជាបោះជំហានទៅមុខឥតឈប់ឈរ

2018-07-31 17:50:34 |ប្រភព:CRI

  ថ្ងៃទី ៣០ ខែកក្កដា​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ជាប្រចាំ លោកGengshuang អ្នកនាំពាក្យ​ក្រសួងការ​បរទេសចិន​បាន​ថ្លែង​ក្នុងពេល​ឆ្លើយសំនួរ​ស្តីពី​ការបោះឆ្នោត​រដ្ឋសភា​អាណត្តិ​ទី៦ នៃ​ប្រទេសកម្ពុជា​ថា ភាគីចិន​អបអរសាទរ​ចំពោះ​ដំណើរការ​ដោយរលូន​នូ​ការបោះឆ្នោត​នៅកម្ពុជា រីករាយ​ជំរុញ​ទំនាក់ទំនង​ចិននិង​កម្ពុជា​បោះជំហាន​ទៅមុខ​ឥតឈប់ឈរ ។

  លោកGengshuang ថ្លែងថា ក្នុងនាម​ជា​អ្នកជិតខាង​ល្អ​និង​មិត្តភក្តិល្អ យើងសូម​អបអរ​អស់ពី​ដួងចិត្ត​ចំពោះ​ដំណើរការ​ដោយរលូន​នៃការបោះឆ្នោត​នៅកម្ពុជា គណបក្សប្រជាជន​កម្ពុជា​បានឈ្នះ​ការបោះឆ្នោត​ក្រោម​ការដឹកនាំ​របស់​សម្តេចហ៊ុនសែន ដែលជា​ប្រធាន​គណបក្សប្រជាជន​កម្ពុជា ។ ជូនពរ​ប្រជាជនកម្ពុជា​ទទួលបាន​សមិទ្ធផល​កាន់តែធំថ្មី​ក្នុង​កិច្ចការ​កសាង​ប្រទេសជាតិ​នៅក្រោម​ការដឹកនាំ​របស់​រដ្ឋសភា​និង​រាជរដ្ឋាភិបាល​អាណត្តិថ្មី​ដែល​ជិតនឹង​បង្កើតឡើង ។

  លោកGengshuang​ចង្អុលបង្ហាញថា ប៉ុន្មានឆ្នាំ​កន្លងទៅ ទំនាក់ទំនង​ភាពជាដៃគូ​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​ដោយ​គ្រប់ជ្រុងជ្រោយ​រវាង​ចិននិង​កម្ពុជា​បាន​រក្សា​និន្នាការ​អភិវឌ្ឍ​ដ៏ល្អប្រសើរ ។ ថ្នាក់ដឹកនាំ​ប្រទេស​ទាំងពីរ​បានទាក់ទងគ្នា​ជាញឹកញាប់ កិច្ចសហប្រតិបត្តិការ​ដ៏មាន​ផលប្រយោជន៍​ដល់គ្នា​ទៅវិញទៅមក​លើ​គ្រប់វិស័យ​មានភាព​កាន់តែស៊ីជម្រៅ បាននាំមក​ផលប្រយោជន៍​ពិតប្រាកដ​ដល់​ប្រទេស​ទាំងពីរ​និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ហើយ​ក៏បាន​រួមចំណែក​ជាវិជ្ជមាន​ដល់​សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ​និង​ភាពរុងរឿង​នៃ​តំបន់​ផងដែរ ។ ភាគីចិន​រីករាយ​រួមជាមួយ​ភាគីកម្ពុជា អនុវត្ត​ឲ្យបានល្អ​នូវ​មតិឯកភាពគ្នា​ដ៏សំខាន់​ដែល​ថ្នាក់ដឹកនាំ​ប្រទេសទាំងពីរ​បាន​ឈានដល់ ពួតដៃគ្នា​កខាង​សហគមន៍​រួមវាសនា​តែមួយ​ដ៏មាន​អត្ថន័យ​យុទ្ធសាស្ត្រ ដើម្បី​ជំរុញ​ទំនាក់ទំនង​រវាង​ចិននិង​កម្ពុជា​បោះជំហាន​ទៅមុខ​ឥតឈប់ឈរ ៕

អ្នកបកប្រែ:Xu Xiaoxia