ឃុំ Pianma នៃខេត្តយូណាន៖ ប្រជាជនរស់នៅក្នុងភូមិឈានទៅកាន់ជីវភាពធូរធារ

2018-08-01 09:45:31 |ប្រភព:Xinhua

  ឃុំ Pianma នៃខេត្តយូណានជាឃុំតូចមួយដែលនៅជាប់នឹងខ្សែព្រំដែននៃប្រទេសមីយ៉ាងម៉ា។  នៅភូមិ Piansihe​នៃឃុំ Piansihe អ្នកសារព័ត៌មានសង្កេតឃើញថា  នៅលើដីបានគ្រ​បដណ្តប់សំណាញ់បាំងព្រះអាទិត្យពណ៌ខ្មៅ។  មេឃុំរង Pianma បានណែនាំថា  នៅក្រោមសំណាញ់បាំងព្រះអាទិត្យជាថ្នាំចិនសែម្យ៉ាងឈ្មោះ Paris polyphylla តម្លៃវាគឺកន្លះគីឡូចាប់ពី ៥០០ទៅ៦០០ យ័ន។

  ៥ឆ្នាំមុន  ដីរបស់គ្រួសារRan Naideផ្តោតសំខាន់លើការដាំដំឡូងបារាំងនិងពោតក្នុងការដោះស្រាយតម្រូវការ​សាមញ្ញ​ក្នុងជីវភាពរស់នៅ។  តែឆ្នាំមុន​ គេបានលក់ថ្នាំចិនសែParis polyphyllaដែលធ្វើឱ្យ​គ្រួសារគាត់បានផ្លាស់ប្តូរ​ពីគ្រួសារក្រីក្រឆ្ពោះទៅកាន់ជីវភាពរស់នៅដ៏ធូធារ។

 

  តាមរយៈទម្រង់“ក្រុមហ៊ុន+មូលដ្ឋាន+កសិករ”គឺក្រុមហ៊ុនផ្តល់ពូជនិងការបណ្តុះបណ្តាលបច្ចេកវិទ្យាដាំដុះ  កសិករផ្តល់ដី  ចុងក្រោយក្រុមហ៊ុនប្រមូលទិញមកវិញ  ដែលនេះបានក្លាយជាចលករក្នុងការអភិវឌ្ឍ​ឧស្សហកម្ម​ដាំដុះ​ក្នុងឃុំនេះ។  

  មេឃុំរងPianmaបានបញ្ជាក់ថាទម្រង់នៃការសហប្រតិបត្តិការបែបនេះ  មិនគ្រាន់តែបានដោះស្រាយបញ្ហា​តម្លៃដើមដាំដុះរបស់ប្រជាជនរស់នៅក្នុងភូមិក្រីក្រនោះទេ  ថែមទាំងបានបន្ថែមតម្រូវការប្រើប្រាស់អ្នកធ្វើការតាមរដូវ  ដែលនាំមកនូវការងារសម្រាប់ឃុំនេះ  ហើយរកចំណូលក្រៅបានជាមធ្យមក្នុងមួយគ្រួសារប្រមាណ៦៥០០យ័ន។

  ក្រៅពីការដាំដុះថ្នាំចិនសែន  ឃុំ Pianma នឹងចាត់តាំងតំណាងម្នាក់ពីគ្រួសារក្រីក្រនីមួយៗធ្វើជាអ្នកការពារ​ព្រៃឈើ  អ្នកការពារព្រៃឈើម្នាក់បានប្រាក់ខែចំនួន៧០០យ័ន  ថែមទាំងចិញ្ចឹមសត្វមាន់សត្វពពែជាដើម  បានធ្វើឱ្យប្រជាជននៃឃុំPianmaបន្ថែមចំណូលនិងឈានទៅកាន់ជីវភាពរស់នៅធូធារបាន៕

អ្នកសារព័ត៌មាន៖ Pu Fan

អ្នកនិពន្ធ៖ លីហ្សា