ផ្អែមតាមប្រភពនៅពាក់កណ្តាលឆ្នាំនេះ សហគ្រាសវិនិយោគបរទេសដែលត្រូវបានអនុញ្ញាតថ្មីនៅទីក្រុងគុនមិញមានចំនួន៥៧ ប្រៀបធៀបនឹងឆ្នាំមុនបានកើនឡើង ៥៤.០៥%។ ការប្រើប្រាស់មូលនិធិបរទេស៤១៤៣លានដុល្លាអាមេរិកតាមកិច្ចសន្យា ការប្រើប្រាស់មូលនិធិបរទេសជាក់ស្តែង៤៧៨លានដុល្លាអាមេរិក នៅក្នុងនោះ ការប្រើប្រាស់មូលនិធិបរទេសតាមកិច្ចសន្យាកើនឡើងលើស៥១០%បើប្រៀបធៀបនឹងឆ្នាំមុន។
យោងតាមដំណឹងបានឱ្យដឹងថា ក្រៅពីវិស័យប្រពៃណីដូចជាពាណិជ្ជកម្ម ពាណិជ្ជករបរទេសដាក់វិនិយោគនៅទីក្រុងគុនមីញកំពុងតែឈានទៅកាន់វិស័យដទៃទៀតដូចជាការផលិតជឿនលឿន អាជីវកម្មព័ត៌មានអេឡិចត្រូនិក ថាមពលថ្មី សម្ភារៈថ្មី សេវាកម្មទំនើប សុខាភិបាល វប្បធម៌ ការអប់រំនិងហិរញ្ញវត្ថុជាដើម៕
អ្នកនិពន្ធ៖ លីហ្សា