“ពួកយើងដាំការ៉ុតពណ៌ស្វាយតម្លៃវាខ្ពស់ជាងការ៉ុតធម្មតាប្រហែល៥ដងតាមធម្មតាមានក្រុមហ៊ុនមកដល់ដីខ្ញុំទិញតែម្តង។”នៅភូមិ Donghuoshan ឃុំ Sanying ស្រុក Eryuan ខេត្តយូណាន លោក Miao Denghua កសិករដែលរស់នៅក្នុងភូមិនេះបាននិយាយយ៉ាងនេះ គ្រួសារគាត់បានដាំដុះការ៉ុតស្វាយជិត៦៦៦៦ម៉ែត្រក្រឡា ឆ្នាំមុនការ៉ុតស្វាយនេះអាចលក់ដល់៥យ័នក្នុងមួយគីឡូក្រាម ដែល៦៦៦ម៉ែត្រក្រឡាអាចរកបានចំណូលចាប់ពី៥ទៅ៦ពាន់យ័ន។
ក្រុមហ៊ុនដែលលោក Miao Denghua លើកឡើងនោះ គឺជាវេទិកាពាណិជ្ជកម្មអេឡិចត្រូនិចមួយនៅស្រុកEryuan ។ នៅឆ្នាំ២០១៦ លោកស្រី Zhaomin បានបង្កើតម៉ាកការរ៉ុតស្វាយមួយ ហើយប្រើប្រាស់ទម្រង់“ការលក់ផ្ទាល់+ការលក់តាមអ៊ឺនធើណេត”ដើម្បីលក់ការ៉ុតស្វាយកាន់តែច្រើន ហើយជំរុញកសិករក្នុងការបន្ថែមចំណូលនិងចាកចេញពីភាពក្រីក្រ។
យោងតាមការណែនាំពីលោកស្រី Zhaominប្រជាជនដែលដាំដុះការ៉ុតស្វាយភាគច្រើនមកពីគ្រួសារក្រីក្រ កាលពីមុន កសិករភាគច្រើនដាំដុះពោត ដំឡូងបាំរាំងជាដើម តម្លៃផលិតក្នុងដីទំហំ៦៦៦ម៉េត្រក្រឡាតែ១ពាន់យ័ន ប្រសិទិ្ធភាពខុសឆ្ងាយពីការដាំដុះការ៉ុតស្វាយ។
បច្ចុប្បន្ននេះ ទំហំដាំដុះការ៉ុតស្វាយនៃភូមិ Donghuoshan បានកើនដល់១៣ម៉ឺន៣ពាន់ម៉ែត្រក្រឡា ឯគ្រួសារកសិករដែលចូលរួមដាំដុះមានចំនួនជាង២០០។ ឆ្នាំមុន ម៉ាកការ៉ុតស្វាយដែលលោកស្រី Zhaomin បានលក់ការរ៉ុតសរុបជាង២០០តោនក្នុងតម្លៃជាង៣លានយ័ន កសិករបានបន្ថែមចំណូល៨០ម៉ឺនយ័ន។
យោងតាមដំណឹងបានឱ្យដឹងថា ភូមិ Donghuoshan មានប្រវត្តដែលដាំដុះការ៉ុតស្វាយយ៉ាងយូរអង្វែង ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចភូមិ ណែនាំប្រជាជនក្នុងការបន្ថែមចំណូលនិងឈានទៅកាន់ជីវភាពការរស់នៅធូរធារ ស្រុក Eryuan បានញ៉ាំងឱ្យឧស្សហកម្មដាំដុះការ៉ុតស្វាយក្លាយជាគម្រោងគាំទ្រឧស្សហកម្មចំបង៕
អ្នកសរព័ត៌មាន៖ Pu Fan
អ្នកនិពន្ធ៖ លីហ្សា