ជីវភាពការរស់នៅដ៏ល្អបវរនៃទីតាំងផ្លាស់ប្តូរទីលំនៅដើម្បីចេញពីតំបន់ក្រីក្រ

2018-08-03 16:04:57 |ប្រភព:Xinhua

  នៅភូមិXiangfuheឃុំNiujieស្រុកEryuanខេត្តយូណាន  បានមើលឃើញផ្ទះថ្មីៗនៃជនជាតិបៃចំនួន៣៤ខ្នងដ៏ស្អាតមានផ្លូវស៊ីម៉ង់ត៍ដែលបានសាងសង់ជូនគ្រួសារនីមួយៗ។  នៅចុងឆ្នាំ២០១៦ប្រជាជនក្រុមទី៧និងក្រុមទី៨នៃភូមិFuhebeiដែលត្រូវបានជួយឧបត្ថម្ភលើការផ្លាស់ប្តូរទីលំនៅមកទីនេះដើម្បីចេញពីតំបន់ក្រីក្រ។

  បីឆ្នាំមុន គ្រួសាររបស់លោក Luo Yongshengបានរស់នៅភូមិFuhebeiដែលមានលក្ខខណ្ឌមិនល្អ  “ភូមិនោះមានធូលីហុយជាច្រើនក្នុងថ្ងៃពន្លឺនិងខ្យល់   មានដីភក់ជាច្រើនក្នុងពេលភ្លៀង  លក្ខខណ្ឌចរាចរណ៍បិតជិតមិនងាយស្រួល។”លោក Luo Yongshengនិយាយផង  គ្រវីក្បាលផល

  លោក Luo Yongshengបានណែនាំថា  ភូមិចាស់ពីមុនមិនគ្រាន់តែមានលក្ខខណ្ឌពិបាក  ហើយមានគ្រោះថ្នាក់សុវត្ថិភាពទៀតផងដែរ។  នៅពេលនោះ  ជម្រាលដីនិងមានបញ្ហាជ្រាបចូលទឹក  បាក់ដី  ឯជញ្ជាំងជុំវិញផ្ទះនិងទីលានផ្ទះចេះធ្លាក់ចុះទៀត  ហើយមានបញ្ហាគ្រោះថ្នាក់យ៉ាងខ្លាំង។

  តែបច្ចុប្បន្ននេះ  អ្នកសារព័ត៌មានបានសង្កេតឃើញថា  ទោះបីជាផ្លូវពីគ្រួសារមួយទៅមួយទៀតសុទ្ធតែជាផ្លូវស៊ីមងត៍  ហើយបានដំឡើងម៉ាស៊ីនកំដៅទឹកដោយថាមពលពន្លឺព្រះអាទិត្យក្នុងគ្រួសារនីមួយៗ  សំខាន់ជាងគេបានជួសជុលជញ្ជាំងការពារទឹកជំនន់និងប្រឡាយនាំទឹកជំនន់បង្ហូរចេញជាដើម  ដែលបានធានារសុវត្ថិភាពនៃប្រជាជនទាំងមូល។

  យោងតាមដំណឹងបានឱ្យដឹងថា  ស្រុកEryuanបានដាក់មូលនិធិជាង៩០លានយ័នក្នុងវិស័យសេវាកម្មសាធារណៈការសាងសង់ហេដ្ឋរចនាសម្ព័ន្ធនៃភូមិថ្មី។  “ឆ្នាំមុន  ចំណូលរបស់គ្រួសារខ្ញុំច្រើនជាងកាលពីមុន១០ដង។”លោក Luo Yongshengបានណែនាំថា  ដោយសារនៅផ្ទះថ្មីមានផ្លូវស្រួល  ចេញចូលក៏ស្រួលដែរ  អាចសន្សំពេលបានច្រើន  ឯមនុស្សមានកម្លាំងអាចទៅធ្វើការនៅក្រៅ  និងមានប្រសិទ្ធិភាពយ៉ាងជាក់ស្តែង៕

អ្នកសារព័ត៌មាន៖Pu Fan

អ្នកនិពន្ធ៖ លីហ្សា