អភិវឌ្ឍខេត្តយូណានឱ្យក្លាយទៅជាខេត្តស្រស់ស្អាតជាងគេ​នៅប្រទេស ចិន

2018-08-06 10:19:14 |ប្រភព:yunnangateway

  កំណត់គោលដៅតូចមួយ និងសម្រេចគោលដៅនោះ វាជាគំនិតរបស់មនុស្សម្នាក់ ។

  កំណត់គោលដៅតូចមួយគឺការអភិវឌ្ឍខេត្តយូណានឱ្យក្លាយទៅជាខេត្តស្រស់ស្អាតជាងគេនៅប្រទេសចិន  នេះជារចនាសម្ព័ន្ធរបស់ខេត្តមួយ  ។

  នៅថ្ងៃទី ១៧ ខែកក្កដា ក្នុងកិច្ចប្រជុំសមាជិកអចិន្រៃ្តយ៍នៃខេត្តយូណាន បានលើកឡើងអំពី”គោលដៅតូច”មួយគឺ: ការប្រកាន់ខ្ជាប់នូវអេកូឡូស៊ីដ៏ស្រស់ស្អាត បរិស្ថានដ៏ស្រស់ស្អាត ទីក្រុងដ៏ស្រស់ស្អាត ភូមិដ៏ស្រស់ស្អាត ទឹកដីព្រៃភ្នំដ៏ស្រស់ស្អាត ក្នុងការអភិវឌ្ឍខេត្តយូណានឱ្យក្លាយទៅជាខេត្តស្រស់ស្អាតជាងគេនៅប្រទេសចិន ។

  ជាការពិត គោលដៅនេះមិនមែនជា”គោលដៅតូច”នោះទេ ប៉ុន្តែវាគឺជាក្តីសង្ឃឹមធំដ៏មួយ។ តើត្រូវធ្វើដូចយ៉ាងម្តេច ទើបអាចសម្រេចក្តីសង្ឃឹមដ៏ធំនេះបាន?

  ខេត្តយូណានត្រូវធ្វើដូចខាងក្រោម៖

  

 

 

  【បង្កើតកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងការបំពុលបរិស្ថាន】

  បង្កើតកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងការបំពុលបរិស្ថានតាមស្តង់ដារខ្ពស់បំផុត ធ្វើការកំណត់ច្បប់យ៉ាងម៉ត់ចត់បំផុត អនុវត្តច្បាប់តឹងរ៉ឹងបំផុត និងចាត់វិធានការយ៉ាងពិតប្រាកដ។ ដើម្បីកសាងមូលដ្ឋានគ្រឹះនៃអេកូ-សន្តិសុខនៅតំបន់ភាគនិរតីនៃប្រទេសចិន ហើយខិតខំប្រឹងប្រែងដើម្បីដើរតួនាទីនាំមុខលើការកសាងអេកូ-អរិយធម៌នៃប្រទេសចិន ។ យកចិត្តទុកដាក់ធ្វើផែនការគ្រប់គ្រងលើការបំពុលទឹក ការបំពុលបរិយាកាស និងការបំពុលដី។ ផ្តោតសំខាន់ទៅលើភារកិច្ចពិនិត្យតាមដាន កែលម្អយន្តការអំពីការការពារបរិស្ថានរយៈពេលវែង ។

 

 

  【អភិវឌ្ឍខេត្តយូណានឱ្យក្លាយទៅជាខេត្តស្រស់ស្អាតជាងគេនៅប្រទេសចិន】

  ក្នុងអំឡុងពេលទស្សនកិច្ចនៅខេត្តយូណាន លោកស៊ីជីនពីងបានមានប្រសាសន៍ថា អេកូ-បរិស្ថានជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ខេត្តយូណាន និងប្រទេសចិន ។

  លោកបានសំណូមពរថាសូមឱ្យខេត្តយូណានដើរតួនាទីនាំមុខក្នុងការកសាងអេកូ-អរិយធម៌នៃប្រទេសចិន ។ ក្រុមប្រឹក្សាភិបាល និងរដ្ឋបាលគ្រប់ជាន់ថ្នាក់ត្រូវចាត់ទុកការអភិវឌ្ឍអេកូ-អរិយធម៌ និងអេកូ-បរិស្ថានជាភារកិច្ចនយោបាយ ការកសាងជីវភាពរស់នៅ និងការអភិវឌ្ឍជាកិច្ចការសំខាន់ ។

  【បង្កើតពិព័រណ៍ចិន-អាស៊ីខាងត្បូងជាពិព័រណ៍យូរអង្វែងមួយ】

  អនុវត្ត និងសម្រេចស្មារតីសំខាន់ៗរបស់លោកស៊ីជីនពីងអំពី”ការធ្វើអោយពិព័រណ៍ចិន-អាស៊ីខាងត្បូងដើរតួនាទីសំខាន់ក្នុងការបង្កើតវេទិកាកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ” ។
  ខេត្តយូណាននឹងអាចបម្រើប្រយោជន៍ និងចូលរួម ”ខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ” លើកកម្ពស់ដល់ពិព័រណ៍ដែលប្រកបដោយលក្ខណៈជំនាញ ទីផ្សារ និងជាកម្រិតអន្តរជាតិ ។

  【បង្កើតខេត្តយូណានឱ្យក្លាយជាទីកន្លែងទេសចរណ៍ខ្នាតអន្តរជាតិ】

  កិច្ចប្រជុំបានពិនិត្យ និងយល់ព្រមស្តីពី”មតិពាក់ព័ន្ធការជំរុញការផ្លាស់ប្តូរទម្រង់នៃវិស័យទេសចរណ៍” ការគ្រប់គ្រងសណ្តាប់ធ្នាប់ទីផ្សារទេសចរណ៍យ៉ាងតឹងរ៉ឹងជាបន្តបន្ទាប់ និងការលើកកម្ពស់គុណភាពវិស័យសេវាកម្មទេសចរណ៍ ។ បង្កើតប្រព័ន្ធស្តង់ដារវិស័យទេសចរណ៍ បង្កើតប្រព័ន្ធការទទួលយោបល់ដោយសុចរិត និងយន្តការគ្រប់គ្រងផ្សេងៗជាដើម ។ អភិវឌ្ឍគោលដៅតាមលក្ខណៈ”អន្តរជាតិ កម្រិតខ្ពស់ លក្ខណៈពិសេស និងលក្ខណៈឆ្លាតវៃ” ក្នុងការជំរុញការផ្លាស់ទម្រង់នៃវិស័យទេសចរណ៍ ។

  【យកទស្សនៈតម្លៃស្នូលនៃសង្គមនិយមបញ្ចូលក្នុងការអនុម័តច្បាប់ និងកែប្រែរដ្ឋធម្មនុញ្ញ】

  កិច្ចប្រជុំបានពិនិត្យ និងយល់ព្រមស្តីពី”មតិពាក់ព័ន្ធសម្រាប់ការអនុវត្តច្បាប់ជាក់ស្តែងក្នុងការរួមបញ្ចូលទស្សនៈតម្លៃស្នូលនៃសង្គមនិយមក្នុងការអនុម័តច្បាប់ និងកែប្រែរដ្ឋធម្មនុញ្ញ” ។ ការគាំទ្រស្ថាប័នតាក់តែងច្បាប់សម្រាប់ការរួមបញ្ចូលទស្សនៈតម្លៃស្នូលនៃសង្គមនិយមក្នុងការអនុម័តច្បាប់ និងកែប្រែរដ្ឋធម្មនុញ្ញ ព្រមទាំងណែនាំប្រជាជនចិនអនុវត្តនូវទស្សនៈតម្លៃស្នូលនៃសង្គមនិយម ។

  ខេត្តយូណានមានទេសភាពធម្មជាតិដ៏ស្រស់ស្អាត មានបេតិកភ័ណ្ឌវប្បធម៌ដ៏អាថ៌កំបាំង មានទីក្រុងដ៏ស្អាត មានភូមិដ៏ស្ងប់ស្ងាត់ ព្រមទាំងមានវប្បធម៌ជាតិដ៏សម្បូរបែប និងចម្រុះពណ៌ ៕

អ្នកបកប្រែ៖ Liu Rong

អ្នកនិពន្ធ៖ លីហ្សា