ការប្រកួត“ស្ពានភាសាចិន”សម្រាប់និស្សិតទូទាំងពិភពលោកលើកទី ១៧បានប្រារព្ធនៅខេត្តហ៊ូណាន

2018-08-06 17:43:34 |ប្រភព:Xinhua

  ថ្ងៃទី៤ ខែសីហា នៅកន្លែងរៀបចំការប្រកួតផ្តាច់ព្រ័ត្រ​នៃការប្រកួតប្រជែងភាសាចិន“ស្ពានភាសាចិន”សម្រាប់និស្សិត​ទូទាំងពិភពលោក​លើកទី១៧។ នៅយប់នោះផងដែរ  ការប្រកួតប្រជែងភាសាចិន“ស្ពានភាសាចិន”សម្រាប់និស្សិតទូទាំង​ពិភពលោកលើក​ទី​១៧​បានប្រារព្ធនៅទីក្រុង Changsha ខេត្តហ៊ូណាន។

  ការប្រកួតប្រជែងភាសាចិន“ស្ពានភាសាចិន”សម្រាប់និស្សិតទូទាំង​ពិភពលោកជាការប្រកួតប្រជែងភាសាចិនខ្នាតធំដែលរៀបចំឡើងដោយការិយាល័យ​វប្បធម៌​ហាន​ជាតិនៃប្រទេសចិន។  តាំងពីឆ្នាំ​២០០២ដល់បច្ចុប្បន្ននេះ  កម្មវិធីនេះបានប្រារព្ធ១៦លើកជាប់ៗគ្នាហើយ។  មកទល់នឹង​ពេល​បច្ចុប្បន្ន​នេះ  ការប្រកួត​ប្រជែង​នេះបានទាក់ទាញបេក្ខជនជិតរាប់លាននាក់ដែលមកពីប្រទេសជាង១០០​ក្នុងការ​ចូលរួម។

ប្រភពរូបថត៖ Chen Zeguo

អ្នកនិពន្ធ៖ លីហ្សា