ការកសាងភ្នំព្រិល Yulong ឱ្យក្លាយទៅជាតំបន់ទេសចរណ៍ល្អផ្តាច់គេ

2018-08-07 17:57:49 |ប្រភព:云南日报

  បច្ចុប្បន្ននេះ  តំបន់ទេសចរណ៍ភ្នំព្រិល Yulong នៃទីក្រុង Lijiang កំពុងតែចូលរួមយ៉ាងសកម្មក្នុងការ​កសាងខេត្ត​យូណានដ៏ស្អាតជាងគេ  តាមរយៈការផ្តោតសំខាន់ទៅលើការកែឆ្នៃតំបន់ទេសចរណ៍ល្អជាងគេ  ការផ្តល់សេវាកម្ម​ល្អជាងគេ  ការកសាងក្រុមការងារល្អជាងគេ  ការសម្រេចនូវការគ្រប់គ្រងល្អជាងគេ  ខិតខំក្នុងការធ្វើឱ្យភ្នំព្រិល Yulong ក្លាយទៅជាតំបន់ទេសចរណ៍ដ៏ល្អជាងគេ ដើម្បីបន្ថែមពន្លឺដល់ការកសាងខេត្តយូណានដ៏ស្អាតជាងគេ។

  ចាប់ពីឆ្នាំនេះ  ទីក្រុង Lijiang បានបង្កើនកម្លាំងគ្រប់គ្រងបរិស្ថាននិងការកសាងហេដ្ឋរចនាសម្ព័ន្ធនៃតំបន់​ទេសចរណ៍​ភ្នំព្រិល Yulong ។  យោងតាមការណែនាំបានឱ្យដឹងថា  ក្នុងតំបន់ទេសចរណ៍  មានស្លាកសម្គាល់និងផែនទីទេសចរណ៍ដែលមិនសូវបានកែតម្រូវ ធ្វើឱ្យភ្ញៀវទេសចរណ៍ដែលមកទស្សនាដោយខ្លួនឯង​មានអារម្មណ៍​ថាមិនមានភាពងាយស្រួលឡើយក្នុងការធ្វើទេសចរណ៍។  ក្នុងរដូវមានភ្ញៀវច្រើនធ្លាប់មានមនុស្សដល់ ​២៥ ពាន់នាក់​មកតំបន់ទេសចរណ៍ភ្នំព្រិល Yulong  បានបង្កើតបញ្ហាកកស្ទះចរាចរណ៍  និងកង្វះទីតាំងចតយានយន្ត​ជាដើម។  សម្រាប់បញ្ហាទាំងនេះ  អាជ្ញាធរពាក់ព័ន្ធនៃតំបន់ព្រិល Yulong នឹងកែសម្រួលទៅលើមគ្គទេសក៏ និងប្រព័ន្ធមគ្គទេសក៏ ហើយទីក្រុង Lijiang កំពុងតែរៀបចំសាងសង់រថភ្លើងអាកាស(LRT)ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ផងដែរ៕

 

អ្នកសារព័ត៌មាន៖Li Xiuchun

អ្នកនិពន្ធ៖ លីហ្សា