ថ្ងៃទី០៧ ខែសីហា ស្ត្រីកូនខ្ចីនៅមណ្ឌលស្វយ័ត Dehong ខេត្តយូណាន ដែលកើតកូនមិនគ្រប់ខែប្រហែលជានឹងអាចមានការហូរឈាមច្រើន ដោយសារស្ត្រីនេះមាន platelet ក្នុងឈាមចំនួនតិច។ ឆ្លងកាត់អាជ្ញាធរពាក់ព័ន្ធទាក់ទងគ្នារួចបានបើកច្រកដឹកជញ្ជូនឈាមឱ្យអ្នកជម្ងឺនេះជាពិសេស។
មជ្ឈមណ្ឌលឈាមនៃទីក្រុងគុនមីញបានត្រៀម platelet ប្រភេទឈាម O បរិមាណ១០០០ml ចំនួន ៥ ឯកតារួចរាល់។ ដើម្បីធានាឈាមនេះអាចដឹកជញ្ជូនដោយទាន់ពេលវេលា ស្ថានីយត្រួតពិនិត្យសុវត្ថិភាពនៃអាកាសយានដ្ឋានគុនមីញបានបើកច្រកបៃតងជាបន្ទាន់។ ឈាមទាំងនេះនឹងដឹកជញ្ជូនទៅដល់មន្ទីរពេទ្យក្នុងល្បឿនលឿនបំផុត។ បច្ចុប្បន្ននេះ ស្ថានីយផ្តល់ឈាមនៃមណ្ឌល Dehong បានធ្វើការត្រៀមទទួលឈាមបានរួចរាល់ផងដែរ។
ពេលល្ងាចម៉ោង ៦ និង១៦នាទី ក្រោយពីបានឆ្លងកាត់ដំណើរការយ៉ាងតឹងតែង platelet ត្រូវបានដឹកជញ្ជូនចូលក្នុងមន្ទីរពេទ្យនៃមណ្ឌលស្វយ័ត Dehong ។ ក្រោយគ្រូពេទ្យជំនាញត្រួតពិនិត្យរួចរាល់ បានរៀបចំធ្វើការវះកាត់ដល់ស្ត្រីក្នុងរយៈពេលក្រោយសំរាលនេះ។
ម៉ោង៨និង០៣នាទីពេលយប់ ទារកបានកើតដោយជោគជ័យនៅក្រោមការជួយឧបត្ថម្ភពីមនុស្សគ្រប់មជ្ឈដ្ឋាន ឯម្តាយនិងកូនប្រុសសុទ្ធតែមានសុវត្ថិភាព៕
អ្នកនិពន្ធ៖ លីហ្សា
អ្នកសារព័ត៌មាននិងប្រភពរូបថត៖ Chu Tian Chen Fei Liu Xiangyuan Guan Yushu